ជីវិតកម្សាន្ដ
សមាគមសិល្បករខ្មែរ បំភ្លឺករណីចោទប្រកាន់ថា បក្សពួកនិយម អសកម្ម និងលេបលុយមូនិធិ
សមាគមសិល្បករខ្មែរ នៅយប់ថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០២៤ បានចេញលិខិតស្រាយបំភ្លឺក៏ដូចជាឆ្លេីយតបទៅកាន់ លោក លាន អាហ្វ្រីគីនីន និងលោក គួច ខេវិន ដោយច្រានចោលការចោទប្រកាន់ដែលថា សមាគមសិល្បករខ្មែរ បក្សពួកនិយម មានភាពអសកម្ម និងលេបលុយមូនិធិជាដើមនោះ ជាការលើកឡើងដោយគ្មានដ្ឋានច្បាស់លាស់ និងផ្ទុយពីការពិត។

តាមរយៈលិខិតនេះ សមាគមបញ្ជាក់ថា ក្នុងអាណត្តិទី៦ សមាគមសិល្បករខ្មែរ បានខិតខំយ៉ាងខ្ជាប់ខ្ជួន ក្នុងការបំពេញតួនាទីជាសេនាធិកា របស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងវប្បធម៌ និងវិចិត្រសិល្ប: ក្នុងន័យគាំពារដល់សិល្បករ ជាពិសេស សិល្បករចាស់ជរាពិការភាព មានជំងឺ និងទីទ័លក្រ។
ជាមួយគ្នានេះ សមាគមសិល្បករខ្មែរ ក៏បានសម្តែងនូវការសោកស្តាយយ៉ាងខ្លាំង ចំពោះការលើកឡើងដោយគ្មានមូលដ្ឋាន នាំឱ្យសាធារណ:មតិមានការភ័ណ្ឌច្រឡំ និងសង្ស័យមកលើសមាគមសិល្បករខ្មែរ។
សមាគមបានខិតខំអស់ពីសមត្ថភាពនិងលទ្ធភាព ក្នុងការគាំពារដល់ពួកគាត់ដោយមិនប្រកាន់និន្នាការ ឬ បក្សពួកនិយមដូចការលើកឡើងរបស់លោកទាំងពីរនោះឡើយ។ ជាក់ស្តែងបច្ចុប្បន្នមានសិល្បករចាស់ជរា ពិការភាព មានជំងឺ និងខ្វះខាតជីវភាពច្រើនកំពុងគាំពារផ្នែកជីវភាពជាគ្រឿងឧប្បភោគ បរិភោគនិងថវិកាយ៉ាងទៀតទាត់រាល់ខែ ក្នុងរយ:ពេល ៦ឆ្នាំ កន្លងមកនេះ។ ទន្ទឹមនេះ សមាគមក៏បាននិងកំពុងផ្តល់សេវាជាច្រើនជាផ្នែក គាំពារដល់សិល្បករ ដែលក្នុងនោះក៏មានសេវាផ្នែកផ្លូវច្បាប់ផងដែរ៕

អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៩ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


