ជីវិតកម្សាន្ដ
Lisa ពិតជាទៅគាំទ្រ Taylor Swift ដល់សិង្ហបុរីមែន
កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ Lisa សមាជិកក្រុម BLACKPINK ថតរូបជាមួយ Taylor Swift បន្ទាប់ពីការសម្តែងក្នុងកម្មវិធី The Eras Tour នៅប្រទេសសិង្ហបុរី ខណៈដែលអ្នកគាំទ្រជុំវិញពិភពលោកបានចាត់ទុកថានេះជារូបភាពប្រវត្តិសាស្ត្រ ដែលប្រមូលផ្តុំស្ត្រីមានឥទ្ធិពល។
សមាជិកក្រុម BLACKPINK រូបនេះ បានបង្ហោះរូបថតរួមគ្នាជាមួយម្ចាស់ប្រគំតន្ត្រី Taylor Swift នៅលើគណនី Instagram ផ្ទាល់ខ្លួនរបស់នាង និងបានថ្លែងសារសម្រាប់ការទស្សនាការប្រគំតន្ត្រីនេះថា “ការប្រគំតន្រ្តីនៅ The Eras Tour! ការសម្តែងដ៏អស្ចារ្យបំផុតរបស់ taylorswift”។

ទោះយ៉ាងណាក៏ដោយ បន្ទាប់ពីអ្នកគាំទ្រជុំវិញពិភពលោកបានឃើញតារាស្រីទាំងពីរថតអោបគ្នាយ៉ាងគួរឲ្យស្រលាញ់។ ម្នាក់ៗបានសម្រុកចូឡទៅបញ្ចេញមតិសរសើរយ៉ាងលើសលប់ ដោយបានចាត់ទុកថានេះជារូបភាពប្រវត្តិសាស្ត្រដ៏កម្រពីសិល្បករមានឥទ្ធិពល២រូប។
លើសពីនេះទៀតដែរ ការបង្ហាញខ្លួនរបស់ Lisa បានបង្កើតភាពរំភើបក្នុងចំណោមអ្នកគាំទ្រជុំវិញពិភពលោក។ ព្រោះតារាស្រីវ័យក្មេងទាំងពីរត្រូវបានគេចាត់ទុកថាជាតារាចម្រៀងលេខមួយក្នុងវិស័យនាពេលបច្ចុប្បន្ន រហូតដល់មនុស្សចាត់ទុកសិង្ហបុរីជាប្រទេសដែលមានកេរ្តិ៍ឈ្មោះច្រើនជាងគេក្នុងពេលតែមួយថែមទៀតផង។

យ៉ាងណាមិញ ការទៅមើលការប្រគំតន្ត្រីលើកនេះ មិនមែនមានតែ Lisa នោះទេ។ ប៉ុន្តែក៏មានតារាចម្រៀង K-Pop ផ្សេងទៀតដូចជា Sorn Chonlasorn Sajjakul អតីតសមាជិកក្រុមចម្រៀងស្រី CLC និង Choi Min Ho មកពីក្រុម SHINee ជាដើម។


អត្ថបទ៖ សាង ស្រីល័ក្ខ
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១៤ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


