ជីវិតកម្សាន្ដ
តារាកំប្លែងថៃ Ball ចេញមុខបំភ្លឺ ក្រោយសារព័ត៌មានផ្សាយព្រាតថា លោកស្លាប់ក្នុងឧបទ្ទវហេតុ
តារាកំប្លែងថៃលោក Ball Chernyim បានចេញមុខស្រាយបំភ្លឺនិងចោតសួរទៅកាន់សាធារណជនថា ហេតុអ្វីបានបង្ហោះប្រមាថជីវិតអ្នកដទៃ ខណៈដែលបណ្ដាញសង្គមផ្សព្វផ្សាយព័ត៌មានព្រោងព្រាត ដោយសូមចូលរួមរំលែកទុក្ខចំពោះឧបទ្ទវហេតុ និងមរណភាពរបស់លោក។
យោងតាមការចុះផ្សាយពីសារព័ត៌មានកម្សាន្ត Sanook ដោយដកដ្រង់នូវសំណេររបស់តារាកំប្លែងដ៏មានប្រជាប្រិយភាពរូបនេះបានបង្ហោះលើគណនីផ្ទាល់ខ្លួន ដោយស្រាយបំភ្លឺការពិតឈប់ឲ្យទស្សនិកជនមានការយល់ច្រឡំទៀត បន្ទាប់ពីមានហេតុការណ៍ប្រមាថជីវិតលើរូបលោកផ្ទាល់។
សារបញ្ជាក់តាមរយៈគណនីបណ្ដាញសង្គមរបស់តារាកំប្លែងវ័យ៤៤ឆ្នាំបានបញ្ជាក់ថា “តើអ្នកបង្កើតព័ត៌មានក្លែងក្លែងនេះឡើងមក ក្នុងគោលបំណងអ្វី? ប៉ុន្តែយ៉ាងណា សូមអរគុណអ្នកទាំងអស់គ្នា ដែលឆាតមកសួរសុខទុក្ខនិងបារម្ភពីអាយុជីវិតរបស់ខ្ញុំ។ ខ្ញុំសូមបញ្ចាក់ប្រាប់ថា ខ្ញុំនៅទីនេះនៅឡើយទេ មិនបានស្លាប់ទៅណាដូចការផ្សាយបំភ្លើសលើបណ្ដាញសង្គមឡើយ។ ខ្ញុំមិនរីករាយនឹងរឿងនេះទាល់តែសោះ វាប្រៀបដូចជាការប្រមាថអាយុជីវិតខ្ញុំអ្នកផ្សាយនោះ ពិតជាអាក្រក់ណាស់”។

ការចុះផ្សាយនូវពត៌មានក្លែងក្លាយពេញបណ្ដាញអ៉ិនធើណេត កើតឡើងស្របពេលដែលរូបលោកបានបង្ហោះក្នុង Facebook កាលពី១ថ្ងៃមុន ក្នុង Caption ថា “កុំបាត់បង់ខ្លួនឯង ដោយសារតែភាពល្ងង់ខ្លៅរបស់មនុស្ស”។
ពាក់ព័ន្ធនឹងបញ្ហានេះ ក៏មានអ្នកគាំទ្រមួយចំនួនបានចូលមកលើកទឹកចិត្ត Ball Chernyim កុំឲ្យមានការខឹងចំពោះមនុស្សដែលហ៊ានលេងសើចនឹងអាយុជីវិតរបស់លោក។ ចំណែកអ្នកផ្សេងទៀតបានបញ្ចេញមតិថា បន្ទាប់ពីពួកគេឃើញព័ត៌មាននេះដំបូង ម្នាក់ៗពិតជាតក់ស្លុតខ្លាំង។ ប៉ុន្តែក្រោយបានដឹងពីសេចក្ដីបំភ្លឺរបស់លោកផ្ទាល់ គ្រប់គ្នាហាក់ធូរចិត្តនិងជូនពរឲ្យលោកសុខភាពល្អនិងសុខសប្បាយ។
ទោះជាយ៉ាងណា តារាកំប្លែងរូបនេះមិនបានបង្ហាញពីចេតនាថាតើនឹងមានវិធានការចំពោះអ្នកប្រព្រឹត្តអាក្រក់ដែលផ្សព្វផ្សាយព័ត៌មានមិនពិត និងបង្កការខូចខាតនេះដែរឬទេ? ដូច្នេះហើយទស្សនិកមានតែរង់ចាំមើលបន្តទៀតប៉ុណ្ណោះថា តើលោកនឹងចាត់ការបែបណាចំពោះជនខិលខូចទាំងនោះឲ្យរាងចាលម្ដង៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Karina សរសេរសំបុត្រសុំទោសអ្នកគាំទ្រ រឿងនាងទាក់ទងជាមួយតារាសម្ដែង Lee Jae Wook
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
កីឡា១ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ៤៨ នាទី agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoកូរ៉េខាងជើង ហៅ កូរ៉េខាងត្បូង ជា«អាយ៉ង»របស់អាមេរិក


