ជីវិតកម្សាន្ដ
ឌីជេ ក្តឹប ប្រកាសឆន្ទៈ ទោះធ្លាក់ខ្លួនយ៉ាងណាដាច់ខាតមិនលើកដៃសុំលុយពីសប្បុរសជន
តារាចម្រៀងរ៉េប ឌីជេ ក្តឹប បានប្រកាសជំហររបស់ខ្លួនថា ទោះបីលោកធ្លាក់ខ្លួនក្រលំបាកយ៉ាងណាគឺដាច់ខាតលោកមិនលើកដៃសំពះ អំពាវនាវសុំជំនួយពីសប្បុរសជនឡើយ ប៉ុន្តែអ្វីដែលលោកគួរធ្វើ គឺលើកដៃសំពះសុំការងារធ្វើគ្រប់ទីកន្លែងរហូតមានការងារធ្វើ។

តារាចម្រេង ឌីជេ ក្តឹប បានលើកឡើងថា ដោយសារតែធ្លាប់ឭគេដៀលថា ពួកអាអ្នកសិល្បៈឲ្យតែពួកវាធ្លាក់ខ្លួនគឺ ដឹងតែលើកដៃសុំលុយពីសប្បុរសជនហើយ ទើបធ្វើឲ្យលោកតាំងចិត្តថា ទោះស្លាប់ក៏មិនលើក ដៃសំពះសុំលុយពីមហាជនដែរ គឺលោកសុខចិត្តដើរទៅលើកដៃសំពះសុំការងារធ្វើគ្រប់ទីកន្លែងរហូតមានការងារធ្វើ ហើយពេលលោកធ្វើការបើបងប្អូនឲ្យលុយធីប គឺទទួលយកដោយក្តីរីករាយ និងភាពសប្បាយចិត្ត ព្រោះវាជាលុយដែលកើតចេញពីកំលាំងញើសឈាម។
ឌីជេ ក្តឹប បានបន្តទៀតថា «ដូចនេះមុនជួយបងប្អូនត្រូវគិតថា “ម្នាក់ ១ដុល្លារប្រជាជនយើងមាន ១៦លាននាក់ជាង (អីចឹង! ១៦លាននាក់ស្មើ ១៦លានដុល្លារបាត់ទៅហើយ) ដូច្នេះសូមកុំបណ្តោយឲ្យជំនួយរបស់បងប្អូនក្លាយជាមុខរបរនៅក្នុងជំនួញរបស់ក្រុមមនុស្សដែលយកសប្បុរសធម៌ធ្វើជាមុខរបររកស៊ីឲ្យសោះ»។

ទោះបីមួយរយៈកន្លងទៅលោក ចាន់ សំណាង ឬ ឌីជេ ក្តឹប មិនសូវមានវត្តមានលើវិថីសិល្បៈក្តីតែលោកមិនបានបង្ហាញពីការបោះបង់នោះទេ ពោលគឺលោកតែបង្ហាញពីឆន្ទៈស្រលាញ់ និងវិលចូលវិស័យមួយនេះ។អ្វីដែលធ្វើឲ្យគេចាប់អារម្មណ៍ទៀតនោះគឺ ឌេជេ ក្តឹប ក៏ធ្លាប់បានបង្ហើបក្តីស្រមៃដ៏ធំបំផុតចុងក្រោយ គឺង្កើតសាលាបង្ហាត់បង្រៀន និងចែករំលែកចំណេះជំនាញសិល្បៈដល់ក្មេងជំនាន់ក្រោយ។

យ៉ាងណាមិញក្រោយស្ងប់ស្ងាត់មួយសន្ទុះថ្មីៗនេះ ឌីជេ ក្តឹប បានវិលចូលប្រឡូកអាជីពចម្រៀងវិញដូចដើម។ វត្តមានរបស់តារាចម្រៀងរ៉េបល្បីឈ្មោះ ឌីជេ ក្តឹប ដែលបានត្រឡប់មកបម្រើអារម្មណ៍ទស្សនិកជនជាថ្មីនេះក៏បានធ្វើឲ្យមហាជនអ្នកគាំទ្រ និងមិត្តៗយុវវ័យមួយចំនួនធំបង្ហាញការគាំទ្រហើយជំរុញ ការលើកទឹកចិត្តចំពោះ ឌីជេ ក្តិប ផងដែរ៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


