Connect with us

ជីវិតកម្សាន្ដ

បាត់មុខយូរ! តារាចម្រៀង អេណា ដឹកដៃអ្នកជំនួញចូលរោងការផ្អើលអ្នកសិល្បៈ

បានផុស

នៅ

ភ្នំពេញ៖ បន្ទាប់ពីបាត់មុខសិល្បៈអស់មួយរយៈធំ អតីតតារាចម្រៀងប្រចាំផលិតកម្ម​ M, អេណា ថ្មីៗនេះស្រាប់តែលេចដឹងថា នាងបានដឹកដៃគូស្នេហ៍ដែលជាអ្នកជំនួញទ្រព្យស្តុកចូលរោងការយ៉ាងក ក្រើកនៅលើទឹកដីខេត្តព្រះសីហនុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពពីអ្នកសិល្បៈបានបង្ហើបថា តារាចម្រៀង អេណា បានសម្រេចចិត្តចូលរោងការជាមួយបុរសជាអ្នកជំនួញម្នាក់កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២ ១ ដែលគ្រានោះនាងបានអញ្ជើញភ្ញៀវកិត្តិយសុទ្ធសឹងតែក្រុមអ្នកជំនួញមានមុខមាត់នៅខេត្តព្រះសីហនុជាងមួយពាន់នាក់ចូលរួមដោយអធិកធម។ 

ដោយឡែកមិនខុសពីការបញ្ជាក់ខាងលើនោះទេ កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ នាងក៏បានរៀបចំពិ ធីកាត់ចំណងដៃទទួលភ្ញៀវនៅរាជធានីភ្នំពេញផងដែរ ដែលមានការចូលរួមរាប់រយនាក់បន្ថែមទៀតក្នុ ​ង​នោះក៏មានសិល្បករមិត្តរួមអាជីពនេះមួយចំនួនមកអបអរពិធី។

អេណា បានថ្លែងបញ្ជាក់ឱ្យដឹងថា នាងបានស្គាល់ស្វាមីកាលពីជាង១ឆ្នាំមុន ក្រោយពីបានការណែនាំពីមិត្តភ័ក្កិ ហើយបានឈ្វេងយល់ចិត្តគ្នារហូតសម្រេចចិត្តចូលរោងការក្រោមការទទួលស្គាល់ពីឪពុកម្តាយទាំងសងខាង។

អតីតតារាចម្រៀងវ័យ៣២ឆ្នាំរូបនេះបន្តថា ក្រោយពីផុតកុងត្រាជាមួយផលិតកម្ម M រយៈពេល២ឆ្នាំកន្លងមក នាងបានងាកទៅមើលការខុសត្រូវមុខរបររកស៊ីនៅខេត្តព្រះសីហុ ហើយស្វាមីនាងក៏នឹងបើកដំណើរការក្រុមហ៊ុនថ្មីនៅទីនោះផងដែរក្រោយពេលរៀបការរួច។

ចំណែកឯអាជីពសិល្បៈត្រូវបាននាងថា អាចនឹងមិនបោះបង់ចោលទាំងស្រុងទេ នឹងឆ្លៀតពេលប្រសិនបើមានឱកាសសមស្រប។

អេណាបញ្ជាក់ដែរថា នាងនឹងទទួលយកកំណើតកូនភ្លាមៗតែម្តងក្រោយពេលការរួចសម្រាប់ឆ្នាំនេះ។

ស្វាមី អេណា មានឈ្មោះថា សុខ ជា សព្វថ្ងៃគឺជាអ្នកបើកជំនួញផ្នែកដឹកជញ្ជូនតាមផ្លូវទឹកដែលការងារនេះនឹងបន្តបើកដំណើរការនៅខេត្តព្រះសីហនុផងដែរ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម