ជីវិតកម្សាន្ដ
ម៉េង កែវពេជ្ជតា បញ្ជាក់ថា ងារសំនៀងមាសប្រសិទ្ធិនាមតាំងពីអាយុ ១០ ឆ្នាំ មកម្ល៉េះ
តារាចម្រៀងជើងចាស់សំនៀងពីរោះរណ្តំចិត្តអ្នកនាង ម៉េង កែវពេជ្ជតា បានចេញមកបញ្ជាក់ថា ងារដែលត្រូវបានអ្នកគាំទ្រហៅថា តារាចម្រៀងសំនៀងមាសនោះត្រូវបានលោកជំទាវ ច័ន្ទ ធី ប្រសិទ្ធិនាមឲ្យតាំងពីអាយុ ១០ ឆ្នាំ មកម្ល៉េះ។

ជាការពិតគេកត់សម្គាល់ឃើញថា អ្នកនាង ម៉េង កែវពេជ្ជតា ថ្វីត្បិតតែបច្ចុប្បន្នមានវ័យរៀងច្រើនបន្តិចក្តី តែតារាស្រីរូបនេះ នៅរក្សាបានការគាំទ្រ និងមានប្រជាប្រិយភាពសម្រាប់ទីផ្សារចម្រៀងគ្រប់មជ្ឈដ្ឋាន ពោលគឺទទួលបានការគាំទ្រទាំងមនុស្សវ័យចំណាស់ និងមិត្តៗ យុវវ័យផងដែរ ខណៈអ្នកនាងត្រូវបានគេចាត់ទុកដែរថា ជារាជនីសម្លេងពីរោះរណ្តំចិត្ត។
ដោយឡែកស្របពេលដែលមានមតិមួយចំនួនផ្ទុះការវែកញែករឿងងារតារាចម្រៀងសំនៀងមាសនោះស្រាប់តែអ្នកនាង ម៉េង កែវពេជ្ជតា បានលើកឡើងថា«ងារ សំនៀងមាស លោកជំទាវ ច័ន្ទ ធី ប្រសិទ្ធិនាមឲ្យតាំងពីខ្ញុំអាយុ ១០ឆ្នាំបន្ទាប់មកមានការនិយមហៅតៗគ្នា រួចក៏មានផ្សាយលើក្របមុខ និងក្នុងទំព័រទស្សនាវដ្ដីតាំងពីឆ្នា១៩៩៥ និងលេខក្រោយៗទៀតព្រមទាំងសារព័ត៌មានផ្សេងៗទៀត»។

កំពូលតារាចម្រៀងអ្នកនាង ម៉េង កែវពេជ្ជតា បានបន្ថែមទៀតថា «មិនមែនខ្ញុំហៅខ្លួនឯងទេ សូមអរគុណបងប្អូនដែលតែងផ្ញើឯកសារមកឲ្យ( នៅមានច្រើនទៀត) អរគុណទស្សនិកជនអរគុណទាំងអស់គ្នា»។ យ៉ាងណាក៏មានការលើកឡើងដែរថា «គ្មានអ្វីដែលមិនត្រឹមត្រូវនោះទេ ព្រោះសម្ថភាពរបស់បងស្រីពិតជាសក្ដិសមគ្រាន់តែបច្ចុប្បន្ននេះមនុស្សគេចូលចិត្តចោលគ្រាប់ពេជ្ររើសដុំថ្មតែប៉ុណ្ណឹង»។

ចំណែកខ្លះទៀងក៏បានបញ្ចេញមតិដែរថា «អ្នកគ្រូជាអ្នកសិល្បៈដ៏គំរូខ្ញុំចូលចិត្តស្តាប់ចម្រៀងអ្នកគ្រូណាស់ពេលធ្វើជាគណៈកម្មការដាក់ពិន្ទុវិញផ្តល់ព័ត៌មាន ត្រឡប់ល្អៗពិតជាកុលធិតាដ៏ឆ្នើមសំរាប់វិស័យសិល្បៈ បានគ្រប់ទម្រង់ក្នុងព្រះរាជាណាចក្រកម្ពុជា។ ខ្ញុំមិនចូលចិត្តក្មេងម្នាក់នៅប្រទេសអូស្ត្រាលីចូលចិត្ត និយាយវាយប្រហារមិនឲ្យតំលៃជាន់ឈ្លីកិត្តិយសជាសាធារណ:៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


