ជីវិតកម្សាន្ដ
ដោះស្រាយគំនុំចាស់ តារាស្រីម្នាក់ត្រូវគេព្រួតវាយរងរបួសធ្ងន់
តារាចម្រៀងស្រីវ័យក្មេងម្នាក់ឈ្មោះ កង ឧស្សា បានរងនូវអំពើហិង្សាត្រូវមនុស្សមួយក្រុមមានប្រុស មានស្រីបានព្រួតគ្នាវាយបណ្តាលឲ្យរងរបួសធ្ងន់បែកឈាមពេញផ្ទៃមុខនិងភ្នែកម្ខាង។
ប្រភពពីមិត្តភក្តិសិល្បៈស្និទ្ធស្នាលបានបញ្ជាក់ថា ហេតុការណ៍ផ្ទុះអំពើហិង្សានេះបានកើតឡើងស្ថិត នៅភោជនីយដ្ឋានមួយកន្លែងនាទឹកដីខេត្តកំពង់ស្ពឺកាលពីវេលាម៉ោងប្រមាណជាង១០យប់ថ្ងៃទី២៤ ខែកុម្ភៈឆ្នាំ២០២១ ខណៈដែលបច្ចុប្បន្នជនកំពុងដេកសម្រាកព្យាបាលដោយសង្វេគបំផុត។

ដោយឡែកបើតាមការឲ្យដឹងពីសាមីខ្លួនបានរៀបរាប់ថា នៅយប់ថ្ងៃកើតហេតុនាងនិងប្អូនស្រីរួមទាំងមិត្តភក្តិ២នាក់ផ្សេងទៀតបាននាំគ្នាចូលទៅញ៉ាំអាហារនៅហាងខាងលើដែលមានទីតាំងម្តុំផ្សារាត្រីខេត្តកំពង់ស្ពឺ លុះចូលទៅដល់ក៏មានក្រុមជនសង្ស័យខាងលើមានគ្នា៥ទៅ៦នាក់ កំពុងអង្គុយនៅទីនោះដែរ។
នាងបន្តថា ចំណោមក្រុមនោះគឺមាននារីម្នាក់ធ្លាប់មានជម្លោះជាមួយប្អូនស្រីខ្លួន ទើបក្រោយមកទៀតក៏កើតមានការផ្លែផ្កាពាក្យសម្តី រហូតឈានដល់ការបោកកែវតែម្តង។

តារាស្រីរូបនេះបន្តថា បន្ទាប់មកក្រុមបង្កខាងលើដែលមានស្រី មានប្រុសបាននាំគ្នាមកព្រួតវាយនាងនិងប្អូនស្រីបណ្តាលឲ្យមានរបួសធ្ងន់បែបនេះ។ ដូច្នេះអ្វីដែលនាងចង់បាននោះគឺយុត្តិធម៌ហើយស្នើឲ្យសុំសមត្ថកិច្ចស្រាវជ្រាវចាប់ជនបង្កមកទទួលខុសត្រូវចំពោះហិង្សានេះ។
ចំណែកមិត្តភ័ក្ដិរួមអាជីពសិល្បៈ ម្នាក់ទៀតបានរៀបរាប់ដែរថា ពិតជាខ្លោចផ្សារចិត្តអាណិតដល់ប្អូនស្រី កង ឧស្សា ខ្លាំងណាស់ណាដែលត្រូវមនុស្សប្រុសស្រីមួយក្រុមព្រួតគ្នាវាយតបនាងយ៉ាងដំណំ។ ឥឡូវនាងគ្មានលទ្ធភាពក្នុងការព្យាបាលរបួសដែលកំពុងដេកឈឺក្រហាយស្រែកទ្រហ៊ោរយំនៅផ្ទះ សូមបងប្អូនជួយនាងផង៕
អត្ថបទ ៖ ចាន់រ៉ា


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


