Connect with us

ជីវិតកម្សាន្ដ

កូវីដ កំពុង​លេប​ត្របាក់​ចោល​នូវ​វប្បធម៌​នៃ​ភាព​ជា​តារា​ល្បី​នៅ​អាមេរិក

បានផុស

នៅ

រោគ​រាតត្បាត​បាន​ធ្វើ​ឲ្យ​អន្តរាយ​ដល់​ទំនាក់ទំនង​ក្នុង​ចំណោម​ឥស្សរជន ទស្សនិកជន ទីផ្សារ​នៃ​ឧស្សាហកម្ម​កម្សាន្ត និង​អ្នក​ល្បីល្បាញ​នានា ដែល​ធ្លាប់​តែ​មាន​ទំនាក់ទំនង​ល្អ​ជាមួយគ្នា។

អាមេរិក​កំពុង​មាន​វិបត្តិ ប៉ុន្តែ​អ្នក​ល្បីល្បាញ​ជា​ច្រើន​នៅ​បន្ត​បន្លំ​ចរិត ដូចជា​អំពាវនាវ​ថា «រក្សា​ភាព​វិជ្ជមាន»ដូចជា​សរសេរ​លើ​ធ្វីតធើ​ថា «អ្ហេ៎ហ្វេន យើងទាំងអស់គ្នានៅជាមួយគ្នា​ក្នុង​វេលា​លំបាក​នេះ»តែ​តាម​ពិត​អ្នកគំាទ្រ​បានដឹងថា ខ្លួនខាតបង់ពេលវេលា​កម្រិត​ណាជាមួយ​មនុស្ស​ទំាងនោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារា​សម្ដែង Gal Gadot បាន​សរសេរទៅកាន់អ្នកគាំទ្រ​ថា«ការនៅផ្ទះគឺជាមហា​អំណាច​របស់ខ្ញុំ»  ខណៈ លោក Ryan Reynolds បានជំរុញ​ឲ្យ​អ្នកគាំទ្ររបស់គាត់ «ធ្វើការរួមគ្នា​ដើម្បី​បន្ថយ​ការឆ្លង» នៅ​ពេល Jennifer Lopez បាន​បង្ហោះវីដេអូ​នៃ​គ្រួសារ​របស់​នាង​ដែល​កំពុង​ជ្រកកោន​នៅ​ក្នុង​ទីធ្លាខាងក្រោយនៃអាគារដ៏ធំរបស់ Alex Rodriguez នៅទីក្រុង Miami ។

អ្នកតំណាងម្នាក់របស់ហ្វេនក្លឹប របស់ពួកតារាពិភពលោកដែលគេចាត់​ថាជា​តារា​កំពូលៗបាន​ឆ្លើយតបថា« យើង​ទាំងអស់​គ្នាស្អប់​អ្នក» ។

ក្នុងចំណោមផល​ប៉ះពាល់សង្គមនៃវីរុសកូវីដ ធ្លាក់​ចុះយ៉ាង​ឆាប់​រហ័ស​នូវ​ការ​គោរព​ចំពោះ​បុគ្គល​ល្បីល្បាញ​ដែល​កាន់​តែ​មើល​ឃើញ​ច្បាស់​ថា ពួកគេ​ល្បី​ដើម្បី​តែធ្វើ​ជា​ឯកអគ្គរដ្ឋទូត​នៃ​គ្រួសារ​អភិជន នៃ​ផលិតផល និងសម្រាប់គាំទ្រអ្នក​នយោបាយ ពិសេស​ប្រើប្រាស់​ចិត្តស្រលាញ់​របស់​ហ្វេន ហើយ​ចុងក្រោយ​រត់ទៅជ្រក​រស់សុខដុមរមនា​រៀងខ្លួន។
«នៅ​មាន​មុខ​មក​ហៅហ្វេនទៀត?»

ពួកគេតំណាង​ឲ្យ​ការស្វែងរកទ្រព្យសម្បត្តិរបស់អាមេរិកតាមរយៈទេពកោសល្យភាព​ទាក់ទាញ​ ​ប៉ុន្តែ​នៅពេលសង្គមធ្លាក់ចុះក្នុងវិបត្តិសេដ្ឋកិច្ចចំនួនមនុស្សស្លាប់និងអនាគត​របស់​មនុស្ស​គ្រប់គ្នា​ត្រូវ​បាន​សំចត  ភាព​ខុសគ្នា​រវាង​អាហារ​បី​ពេល គ្រែដេក របស់​ហ្វេន​និង​តារា​សំណព្វ កាន់​តែ​លាតត្រដាង​ឲ្យ​​ឃើញច្បាស់ ។ hashtag # guillotine2021 កំពុង​លោត​ពេញ Instagram។

នៅមិននៅ តារា ​Pharrell Williams  បានស្នើសុំ​ឲ្យ​ហ្វេនគាត់ជួយបរិច្ចាគដល់អ្នកក្រ ពួកគេ​បង្ហាញ​ការខឹងសម្បារ​យ៉ាង​ខ្លាំង​លើ​ហ្វេសប៊ុក ដោយប្រាប់តារាម្នាក់នេះ ឲ្យគាត់​ឲ្យ​ទុក​លុយ​បន្ត​ក្នុង​ហោប៉ៅ​ផ្ទាល់ខ្លួននិងចូលនិវត្តពីអាជីពទៅ។
Kristen Bell និង Dax Shepard ក៏ត្រូវបានគេ​រិះគន់​និង​ចាត់ទុក​ថា​មនុស្ស​អាត្មានិយម។

នេះជាពេលវេលាដ៏លំបាកមួយ ធ្វើ​ឲ្យ​មនុស្សសម្លឹងបកក្រោយ​ហើយឃើញថា​ខ្លួន​បានជួយគេ​ឲ្យ​ល្បីឈ្មោះទាំងគេនោះ ជា​មនុស្ស​ប្រើ​ចរិត​សាធារណៈ​តែប៉ុណ្ណោះ។

ទោះបីតារាល្បី ៗ មិនមែនស្ថិតក្នុងចំណោមជនជាតិអាមេរិកដែលមានទ្រព្យសម្បត្តិច្រើនបំផុត​តួយ៉ាង  ទ្រព្យសុទ្ធរបស់ឡូប៉េស ស្មើត្រឹមមួយភាគរយនៃ ជេហ្វ បេសហ្សស(ថៅកែ​អាម៉ាហ្សូន)  ប៉ុន្តែ​ហ្វេន​ខឹងថា តារាទាំងនោះ គឺជាអ្នកដែលមានទំនួលខុស​ត្រូវ​ក្នុង​ការ​ប្រាស្រ័យទាក់ទងជាមួយសាធារណជនទូទៅ ដែលហ្វេនៗនោះឯង​ជាអ្នកបានផ្តល់​ឲ្យ​ពួកគេ​នូវភាពងាយស្រួលក្នុងការរស់នៅមកទល់ឥឡូវ ក្នុងវិបត្តិគេនៅតែងាយស្រួល​ដដែល​ ហើយ​បាន​ប្រើ​សម្ដី​បែប​ទំនាក់ទំនង​សាធារណៈ​ទៀត។

វប្បធម៌​របស់​តារាល្បី ៗនៅអាមេរិក មិនត្រឹម​តែ​សម្រាប់​ការ​សម្តែង​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​សម្រាប់​ទ្រព្យសម្បត្តិ​និង​ការបង្អួតទ្រព្យ ម៉ាកខោអាវ​និង​អចលនទ្រព្យ​ រៀបការ​កក្រើកប្រទេសជាមួយ​មហាសេដ្ឋី។ល។

ពេល​គេ​កំពុង​ត្រូវនៅផ្ទះថប់​បារម្ភ គេឃើញម៉ាដូណា​កំពុងងូតទឹកផ្កាកុលាបត្រាំក្នុងអាង​ដ៏​ប្រណីត​មួយ។ មនុស្ស​ដែលកំ​ពុង​តែ​ក្រពុលមុខម្នាក់ៗ យ៉ាងហោចណាស់ក៏មានអារម្មណ៍ថាមិនយុត្តិធម៌៕

ប្រែសម្រួល៖ស្រស់

ចុចអាន៖ដោយសារកូវីដ ពលរដ្ឋថៃ ងាកទៅបង្ហោះរូបភាពនិងវីដេអូអាសអាភាសលើវេបសាយ OnlyFans រកលុយដោះបំណុល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ នាទី មុន

កូវីដបំប្លែងខ្លួនឆ្លងលឿន កំពុងវាយលុកប្រទេសជិតខាងកម្ពុជា ដល់ថ្នាក់មានអ្នកស្លាប់

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

តើវិបត្តិនៅសមុទ្រក្រហម បង្កឱ្យមានផលប៉ះពាល់អ្វីខ្លះដល់សហភាពអ៊ឺរ៉ុប?

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក ហេង សួរ ដឹកនាំ​កិច្ចប្រជុំ​អន្តរក្រសួង​ស្តីពី​វិធាន​ការរួម​ដើម្បី​ទប់ស្កាត់​អគ្គិភ័យ​ក្នុង​វិស័យ​កម្ម​មន្ត​សាល និង​ឧស្សាហកម្ម​ទេសចរណ៍

ចរាចរណ៍៨ ម៉ោង មុន

ឆ្នាំ២០២៣ ខេត្តកំពង់ចាម មានអ្នកស្លាប់ព្រោះគ្រោះថ្នាក់ចរាចរណ៍ជាង១រយនាក់ និងរបួសជាង២រយនាក់

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ជប៉ុន កាត់ទោសប្រហារជីវិតបុរសម្នាក់ ក្នុងករណីដុតស្ទូឌីយូគំនូរជីវចល KyoAni សម្លាប់មនុស្សជាង ៣០នាក់

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

ក្មេងស្រីហ្វីលីពីន-កូរ៉េ ដែលត្រូវសេដ្ឋីឌូបៃយកទៅចិញ្ចឹម ពេលនេះមានស្ថានភាពបែបណាហើយ?

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស​ សុំឲ្យគ្រប់គ្នាអហោសិកម្ម

ចរាចរណ៍៥ ថ្ងៃ មុន

ករណី​បុករះ​ស្លាប់​៤នាក់​នៅ​ស្ពាន​អាកាស​ឫស្សី​កែវ​ មាន​ម្នាក់​ជា​និស្សិត​ពូកែ​ជំនាញ​ស្ថាបត្យកម្ម និង​នគរូបនីយវិទ្យា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន

ព័ត៌មានជាតិ៦ ថ្ងៃ មុន

គម្រោង​ទឹកស្អាត​ធំបំផុត​ចាយ​ទុនជាង ១០០ លាន​​ដុល្លារ​នៅ​បាក់ខែង ​គ្រោង​​ចាប់ផ្តើម​សាងសង់​

Sokha Hotels

ព័ត៌មានពេញនិយម