ជីវិតកម្សាន្ដ
ប្លង់ប្រាសាទតាព្រហ្ម លើកមុខមាត់បទចម្រៀង ៣ ឆ្នាំមុនរបស់ Taylor Swift ផ្ទុះល្បីម្ដងទៀត
Marjorie គឺជាបទចម្រៀងដែលច្រៀងដោយអ្នកចម្រៀងប៉ុបដ៏ល្បីល្បាញរបស់អាមេរិកគឺ Taylor Swift ដែលជាអាល់ប៊ុមដែលមានចំណងជើងថា evermore ធ្លាប់ចេញផ្សាយវីដេអូផ្លូវការលើបណ្ដាញ Youtube កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ បើគិតមកដល់ពេលនេះមានរយៈពេលជាង៣ឆ្នាំហើយ។
ក្នុងនោះអ្វីដែលពិសេស គឺក្នុងវីដេអូបទរបស់តារាចម្រៀងអាមេរិកវ័យ៣៤ឆ្នាំរូបនេះ បានរំលេចប្លង់ប្រាសាទបុរាណខ្មែរដ៏ល្បីខ្ទរខ្ទារមួយគឺប្រាសាទតាព្រហ្ម ដែលជាស្នាព្រះហស្តព្រះបាទជ័យវរ្ម័នទី៧ ក្នុងរមណីយដ្ឋានអង្គរ ស្ថិតក្នុងខេត្តសៀមរាប ប្រទេសកម្ពុជា។
ថ្វីបើយ៉ាងនេះក្ដី តាមពិតទៅ Marjorie គឺជាឈ្មោះរបស់លោកយាយរបស់ Taylor Swift គឺលោកស្រី Marjorie Finlay ជាអ្នកចម្រៀងអូប៉េរ៉ារបស់អាមេរិកដ៏លេចធ្លោមួយរូប ហើយលោកស្រីធ្លាប់បានទៅទស្សនាប្រាសាទបុរាណខ្មែរគឺប្រាសាទតាព្រហ្ម កាលពីសម័យមុនសង្គ្រាមស៊ីវិលនៅកម្ពុជា នៅដើមពាក់កណ្តាលទសវត្សរ៍ឆ្នាំ ១៩៦០។

លើសពីនេះទៀតដែរ អាល់ប៊ុម evermore គឺជាការឧទ្ទិសដល់ជីដូនរបស់នាង Marjorie Finlay ដែលបានទទួលមរណភាពក្នុងឆ្នាំ ២០០៣ និងរួមបញ្ចូលទាំងការច្រៀងគាំទ្រពីជីដូន Taylor Swift ក្នុងដំណើរកម្សាន្តរបស់គាត់ទៅកាន់ប្រទេសកម្ពុជាមុនសម័យសង្គ្រាម។ អ្វីដែលធ្វើឲ្យផ្ទុះសារជាថ្មីម្ដងទៀតនោះគឺលោកយាយ Marjorie ត្រូវបានគេជឿថាជាបុគ្គលដែលជាក់ឥទ្ធិពលបំផុតក្នុងជីវិតរបស់ Taylor រហូតធ្វើឲ្យនាងក្លាយជាអ្នកចម្រៀងប៉ុបដ៏ល្បីល្បាញលើពិភពលោកដូចសព្វថ្ងៃ។
សូមជម្រាបជូនដែរថា លោកយាយ Marjorie Finlay កើតនៅថ្ងៃទី0៥ ខែតុលា ឆ្នាំ១៩២៨ និងបានស្លាប់កាលពីឆ្នាំ២០០៣ នៅពេលដែល Taylor Swift មានអាយុ១៤ឆ្នាំប៉ុណ្ណោះ។ មរណភាពរបស់លោកយាយបានធ្វើឲ្យនាងមានការសោកស្ដាយ និងជាការបាត់បង់យ៉ាងធំធេងបំផុតក្នុងជីវិត។ ទើបក្រោយមក តារាប៉ុបរូបនេះបានសម្រេចនិពន្ធបទចម្រៀងដាក់ឈ្មោះយាយ ហើយឧទ្ទិសដល់គាត់ដែលបានចែកឋានអស់រយៈពេលជាយូរមកហើយ៕

សូមទស្សនាវីដេអូខាងក្រោម៖
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ទិនហ្វី យកកីឡាការិនីចាំទីចិនមួយរូប មកសម្ដែងក្នុងរឿង “បាល់ទាត់សៅលីង” វគ្គ២

-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២២ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?