ជីវិតកម្សាន្ដ
លោក សុះ ម៉ាច សរសើរកម្មវិធីទូរទស្សន៍ជាតិកម្ពុជាគាស់កកាយអ្នកសិល្បៈចាស់ថ្មីគ្រប់ទម្រង់
តារាចម្រៀងជើងចាស់លោក សុះ ម៉ាច បានចេញមុខសរសើរចំពោះកម្មវិធីចម្រៀងស្បៃរាត្រីរបស់ទូរទស្សន៍ជាតិកម្ពុជាដែលគាស់កកាយអ្នកសិល្បៈចាស់ថ្មីគ្រប់ទម្រង់បញ្ចេញទេពកោសល្យ និងសមត្ថភាពឡើងវិញ។

តារាចម្រៀងមានប្រជាប្រិយភាពលោក សុះ ម៉ាច បានលើកឡើងដោយខ្លឹមសារបែបនេះថា «កម្មវិធីចម្រៀងស្បៃរាត្រីរបស់ទូរទស្សន៍ជាតិកម្ពុជាពិតជាបានគាស់កកាយអ្នកសិល្បៈចាស់ថ្មីគ្រប់ទម្រង់មកបង្ហាញវត្តមានជាថ្មី រួមទាំងវាចាកំប្លុកកំប្លែងផ្តល់ភាពសប្បាយរីករាយសម្រាប់ទស្សនិកជន»។
លោក សុះ ម៉ាច និយាយទៀតថា «មិនតែប៉ុណ្ណោះ អ្នកមិនមែនជាអាជីពសិល្បៈ ប៉ុន្តែមានសមត្ថភាពផ្នែកសិល្បៈ ក៏អាចមកបង្ហាញសមត្ថភាពលើឆាកនេះបានដែរ នេះបើតាមការបញ្ជាក់ពីនាយ ចាប ចៀន ដែលជាតារាកំប្លែងជើងចាស់ដ៏ល្បីល្បាញប្រចាំប្រទេសកម្ពុជា»។ តាមរយៈការលើកឡើងពីសំណាក់លោក សុះ ម៉ាច ខាងលើនេះ មានមហាជនជាច្រើនបានបង្ហាញការគាំទ្រកម្មវិធីនេះផងដែរ។

គួរបញ្ជាក់ថា លោក សុះ ម៉ាច គឺជាអតីតប្រធានសមាគមសិល្បករខ្មែរ ២ អាណត្តិ និងជាតារាចម្រៀងជើងចាស់ដ៏មានប្រជាប្រិយភាពរហូតមកដល់ពេលបច្ចុប្បន្ន។ លោក សុះ ម៉ាច បានជាប់ឈាមជ័រជាអ្នកសិល្បៈ ព្រោះលោកត្រូវជាកូនប្រុសបង្កើតរបស់លោកតា សុះ ម៉ាត់ តារាចម្រៀងល្បី និងសម្បូរស្នេហ៍ក្នុងទសវត្សរ៍ឆ្នាំ ៦០-៧០៕
អត្ថបទ ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


