ជីវិតកម្សាន្ដ
ប្រើល្បិចចាស់ Kim Sae Ron បង្ហោះរូបជាមួយតារាប្រុសរូបនេះ រួចចុចលុបរូបទៅវិញ
ប្រិយមិត្តដែលនិយមតាមដានរឿងភាគកូរ៉េ ច្បាស់ជាស្គាល់តារាសម្ដែងស្រីវ័យក្មេង Kim Sae Ron ដែលនាងចូលសិល្បៈតាំងពីកុមារភាពមកម្ល៉េះ ហើយនាងក៏បានប្រលោកនៅក្នុងរឿងភាគជាច្រើនផងដែរ។ ដោយឡែក ប្រជាប្រិយភាពរបស់នាង ត្រូវបានលេចលង់ កាលពីឆ្នាំ ២០២២ បន្ទាប់ពីរូបនាងបានបង្កគ្រោះថ្នាក់មួយ ដែលបើកបរដោយស្ថានភាពស្រវឹង ហើយគេចវេសពីកន្លែងកើតហេតុ ហើយនាងត្រូវប្រឈមមុខច្បាប់យ៉ាងតឹងរឹង។

ថ្មីៗនេះ តារាសម្ដែងស្រី Kim Sae Ron បានទាក់ទាញចំណាប់អារម្មណ៍អ្នកលេងអ៉ិនធើណែតម្ដងទៀត ដោយនាងបានបង្ហោះរូបភាពជាមួយនឹងតារាសម្ដែងប្រុស ដែលជាតួឯកដ៏ល្បីល្បាញ Lee Jae Wook និង តារាសម្ដែងជាច្រើននាក់ទៀត រួចក៏ធ្វើការលុបរូបភាពនោះភ្លាមៗវិញ។

ទន្ទឹមនឹងនេះ គេបានដឹងថា រូបភាពនេះ គឺត្រូវបានថតនៅក្នុងពេលពួកគេបានសម្ដែងរឿង Kiss Sixth Sense។ មិនតែប៉ុណ្ណោះ នាងក៏បានបង្ហោះរូបជាមួយនឹងតារាប្រុស Woo Do Hwan និង Lee Sang Yi ក្នុងកំឡុងពេលថតរឿង Bloodhounds ដែលរឿងនេះ មិនអាចចាក់បញ្ចាំងបានទេ ក្រោយមានរឿងអាស្រូវរបស់ Kim Sae Ron ដែលជាតួឯកស្រី។

ផ្ទុយទៅវិញ បន្ទាប់ពីបង្ហោះមិនទាន់បានប៉ុន្មានផង នាងក៏បានលុបវិញភ្លាមៗ ដែលធ្វើឲ្យផ្ទុះការចាប់អារម្មណ៍ និងមានមតិជាច្រើនវាយប្រហារមកកាន់នាង។ ជាពិសេស គេបានរិះគន់ថា រូបនាងស្រេកឃ្លានការចាប់អារម្មណ៍ពីអ្នកកាសែត ហើយយោងតាមការបង្ហោះនេះ គេសន្មត់ថា Sae Ron ហាក់ដូចជាបង្ហាញតម្រុយថា ខ្លួនចង់ត្រឡប់មកសម្ដែងម្ដងទៀតផងដែរ។
ជាមួយគ្នានេះដែរ រូបនាងធ្លាប់បានធ្វើបែបនេះម្ដងមកហើយ ដោយនាងបានបង្ហោះរូបភាពយ៉ាងស្និតស្នាលជាមួយនឹងតារាប្រុស Kim Soo Hyun ដែលបង្កឲ្យមានការវែកញែកពេញបណ្ដាញសង្គម៕

Kim Sae Ron និង Kim Soo Hyun


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


