ជីវិតកម្សាន្ដ
លោក សុះ ម៉ាច រន្ធត់ចិត្ត ក្រោយទទួលដំណឹងកូនស្រីជួបគ្រោះថ្នាក់ចរាចរណ៍
តារាចម្រៀងជើងចាស់ លោក សុះ ម៉ាច បានសម្តែងអារម្មណ៍រន្ធត់ចិត្តជាខ្លាំង បន្ទាប់ពីទទួលដំណឹងថា កូនស្រីរបស់លោកបានជួបគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យរងរបួសនៅឯទឹកដីខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២៤ ម្សិលមិញ។

បើយោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅទីរួមខេត្តបន្ទាយមានជ័យ បង្កឡើងដោយរថយន្តធុនធំដឹកដី បុកជាមួយរថយន្តស៊េរីទំនើប បណ្ដាលឲ្យរងរបួសធ្ងន់-ស្រាលមនុស្សនៅក្នុងរថយន្ត។
លោក សុះ ម៉ាច បានរៀបរាប់ឲ្យដឹងថា «ក្នុងនាមជាឪពុករន្ធត់ចិត្តពេកក្រៃពេលដឹងថាកូនស្រីគ្រោះថ្នាក់ចរាចរណ៍។ ទោះបីរបួសស្រាលក៏ដោយ រីឯបងស្រីរបស់នាង គឺជា ម៉ៃកា របួសធ្ងន់ កំពុងដឹកមកសង្គ្រោះនៅភ្នំពេញ ដែលសុទ្ធតែជាចៅរបស់ សម្តេចធម្មពោធិសាលជាស៊ីម»។

តារាចម្រៀង លោក សុះ ម៉ាច បានឲ្យដឹងទៀតថា «ខ្ញុំសូមសំណូមពរដល់ប៉ូលិសជំនាញ មេត្តាតាមចាប់តៃកុងឡានធុនធំដែលជាជនបង្កបើកបញ្ច្រាស មកបុករថយន្តក្បួនដែលកូនស្រីខ្ញុំជិះជាមួយបងស្រីរបស់នាងក្នុងដំណើរបេសកកម្ម មកទទួលខុសត្រូវចំពោះមុខច្បាប់ឲ្យខាងតែបាន»។
ជាមួយគ្នា នៃដំណឹងដ៏ភ្ញាក់ផ្អើល និងរន្ធត់នេះដែរ ឃើញមានអ្នកគាំទ្រ និងមហាជនជាច្រើន បានបង្ហាញក្តីព្រួយបារម្ភ និងជូនពរឲ្យកូនស្រីរបស់ លោក សុះ មាច ឆាប់ជាសះស្បើយពីរបួសផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា


-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


