ជីវិតកម្សាន្ដ
សុខ រ៉ាស៊ី ព្រមានទម្លាយមុខអតីតឧកញ៉ាវាយប្រពន្ធម្នាក់ ជំពាក់លុយមិនសង
ពិធីករល្បីឈ្មោះលោក សុខ រ៉ាស៊ី ដោយអស់ភាពអត់ធ្មត់បានប្រកាសព្រមានទម្លាយមុខអតីតឧកញ៉ាម្នាក់ធ្លាប់ផ្ទុះរឿងអាស្រូវវាយប្រពន្ធជំពាក់លុយជាងមិនសងទុកឲ្យខ្លួនជាអ្នកចេញជំនួសទៅវិញ។

លោក សុខ រ៉ាស៊ី ជាពិធីករដែលមានប្រជាប្រិយភាពទទួលបានការងារច្រើនពីបណ្តាកម្មវិធីតូច-ធំមួយចំនួន ព្រោះគេមើលឃើញពីសមត្ថភាព និងវោហារស័ព្ទកំប្លុកកំប្លែងធ្វើឲ្យអ្នកទស្សនាសប្បាយរីករាយគ្រប់ពេល។ យ៉ាងណាមិញអំឡុងមួយរយៈចុងក្រោយនេះ លោក រ៉ាស៊ី ហាក់រាសីឆុងរឿងគេជំពាក់លុយមិនសងជាបន្តបន្ទាប់។
ជាក់ស្ដែង កាលពីរសៀលថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ ២០២៤ លោក សុខ រ៉ាស៊ី បានបង្ហោះខ្លឹមសារភ្ញាក់ផ្អើលមួយដោយព្រមានអតីតឧកញ៉ាវាយប្រពន្ធម្នាក់រឿងជំពាក់លុយមិនសង។ លោក សុខ រ៉ាស៊ី បាននិយាយថា «បន្តិចទៀត បង្ហាញមុខអតីតឧកញ៉ាវាយប្រពន្ធបើកក្លិបមិនឲ្យលុយជាង ខ្ញុំសុខចិត្តចេញជំនួស ជិត ១ ឆ្នាំ ហើយ»។

ទោះបីជាមានការប្រតិកម្ម ដោយការព្រមានដូចការលើកឡើងខាងលើនេះក៏ពិតមែន តែរហូតមកដល់ពេលនេះលោក សុខ រ៉ាស៊ី មិនទាន់បញ្ជាក់ពីអត្តសញ្ញាណអតីតឧកញ៉ារូបនោះនៅឡើយទេ ខណៈលោកប្រាប់កម្ពុជាថ្មីយ៉ាងខ្លីថា លោកឆ្ងល់មែនទែន មានលុយច្រើនប៉ុណ្ណឹង ហេតុអ្វីធ្វើបែបនេះ?៕
អត្ថបទ ៖ ចាន់រ៉ា


-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


