ជីវិតកម្សាន្ដ
ដួង វីរៈសិទ្ធ ស្កាត់សួរសុខទុក្ខលោក ឆៃ ឆាយា ម្ចាស់បទ«មួយរាត្រីនឹកតែអូន»កំពុងព្យាបាលជំងឺនៅមន្ទីរពេទ្យ
លោក ដួង វីរៈសិទ្ធ ដែលជាតារាចម្រៀងមានទឹកដមសំឡេងមនោសញ្ចេតនា ក្រោយទទួលដំណឹងនៃការធ្លាក់ខ្លួនឈឺរបស់វីរៈសិល្បករល្បីឈ្មោះអំឡុងទសវត្សរ៍៨០ លោក ឆៃ ឆាយាម្ចាស់បទ «មួយរាត្រីនឹកតែអូន» តារាវ័យក្មេងរូបនេះបានស្កាត់ទៅជួបសួរសុខទុក្ខដោយផ្ទាល់។

លោក ដួង វីរៈសិទ្ធ បានប្រាប់ឲ្យ «កម្ពុជាថ្មី» ដឹងថា លោកបានមកសួរសុខទុក្ខលោកគ្រូ ប៉ា សុធី ឈ្មោះក្នុងសិល្បៈហៅ ឆៃ ឆាយា ដែលជាវីរៈសិល្បករខ្មែរមួយរូបមានស្នាដៃជាច្រើនទុកអោយសិល្បៈរលកក្រោយយកមកធ្វើជាគំរូ និងមានបទល្បីៗជាច្រើនទៀតសម្រាប់បំពេអារម្មណ៍អ្នកចូលចិត្ដវិស័យតន្ត្រី ។
រំលឹកដល់ស្នាដៃលោកគ្រូ ឆៃ ឆឆាយា គឺមានបទល្បីៗជាច្រើនដូចជា,បទ រាត្រីរនោច, មួយរាត្រីនឹកតែអូន, នារីស៊ិចស៊ី, ទឹកហូរ, ជិះដំរីជាមួយនឹងបង នឹងមានបទរាប់រយបទទៀតដែលបន្សល់ទុកបំពេ អារម្មណ៍ពុកម៉ែបងប្អូនខ្មែរដែលនៅតែដិតជាប់អារម្មណ៍អ្នកស្ដាប់រហូតដល់បច្ចុប្បន្ន។

ដួង វីរៈសិទ្ធ បាននិយាយទៀតថា “ខ្ញុំពិតជាគួរឱ្យគោរព និងកោតសរសើរទឹកចិត្តលោកគ្រូខ្លាំងណាស់ ទោះកំពុងមានសុខភាពធ្ងន់ធ្ងរតែ លោកគ្រូបានផ្ដល់យោបល់ ទេពកោសល្យតន្ត្រីរបស់លោកប្រាប់បង្រៀនដល់ខ្ញុំ និងពាក្យបណ្តាំជាច្រើន ខ្ញុំបាទនឹងចងចាំរាល់ពាក្យពេចន៍របស់លោកគ្រូ និងសូមទុកលោកគ្រូជាគ្រូអស់មួយជីវិតសម្រាប់ខ្ញុំ លោកគ្រូជានិមិត្តរូបតន្ត្រីដែលខ្ញុំគោរពបំផុត“។
លោក ដួង វីរៈសិទ្ធ បានបន្ថែមថា លោក និងប្អូនប្រុស ម៉ម ពេជ្ជរិទ្ធ និងក្រុមការងារបានរៀបចំជាទឹកចិត្តតាមលទ្ធភាពជូនដល់លោកគ្រូដើម្បីសម្រាកព្យាបាល ហើយបច្ចុប្បន្នលោកគ្រូកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរុស្ស៊ី លោកសង្ឃឹមថា សុខភាពលោកគ្រូនឹងបានធូរស្បើយឡើងវិញ។

សូមបញ្ជាក់ថា តារាចម្រៀងទសវត្សរ៍៨០ លោក ឆៃ ឆាយា មានឈ្មោះពិត ប៉ា សុធី គឺជាតារាចម្រៀងជើងចាស់ល្បីឈ្មោះដោយមានស្នាដៃបទចម្រៀងជាច្រើន ប៉ុន្តែក្រោយមកក៏បាត់វត្តមានយូរឆ្នាំ ខណៈកន្លងមកធ្លាប់មានការសង្ស័យថា តារាជើងចាស់រូបនេះប្រហែលចេញទៅរស់នៅឯក្រៅប្រទេសតែយ៉ាងបច្ចុប្បន្នលោក ឆៃ ឆាយា កំពុងរស់នៅក្នុងប្រទេសជាមួយវ័យកាន់តែជរាទៀតផង៕
អត្ថបទ៖ ចាន់រ៉ា




-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


