Connect with us

ជីវិតកម្សាន្ដ

តារាស្រី ប៊ូ សុនីតា អួលដើមក ក្រោយយកឈ្នះជំងឺមហារីក ជាមួយគ្រូពេទ្យនៅក្នុងស្រុក

បានផុស

នៅ

តារាចម្រៀង និងសម្តែង ប៊ូ សុនីតា បានបង្ហាញអារម្មណ៍ក្តុកក្តួល នៅពេលដែលរំលឹកដល់រឿងដែលនាងធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរដោយសារជំងឺកាចសាហាវ (មហារីក) ដំណាក់កាលទី៣ កាលពីអំឡុងឆ្នាំ២០២១ កន្លងទៅ។

យ៉ាងណាមិញក្រោយទទួលបានការព្យាបាលតាមដំណាក់កាល ទីបំផុតកញ្ញា ប៊ូ សុនីតា បានយកឈ្នះនូវជំងឺដ៏កាចសាហាវ (ដុំសាច់ក្នុងស្បូន) ដោយជោគជ័យ ខណ:ដែលការព្យាបាលនេះ ក៏ត្រូវចំណាយអស់លុយច្រើនម៉ឺនដុល្លារផងដែរ។ គេនៅចាំបានថា កាលនោះដើម្បីបន្តជីវិតរស់ ប៊ូ សុនីតា បានអំពាវនាវសុំការជួយឧបត្ថម្ភពីសប្បុរសជនយកប្រាក់ព្យាបាលជំងឺបន្តជីវិតចុងក្រោយផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយឡែកនៅពេលដែលរំលឹកដល់រឿងនេះ តារាចម្រៀង ប៊ូ សុនីតា បាននិយាយដោយខ្លីថា អួលដើម.ក រំភើបនឹងការប្រឹងប្រែងតស៊ូរបស់ខ្លួនឯងដែលអាចយកឈ្នះជំងឺកាចសាហាវមួយនេះបាន។ ជាមួយគ្នានេះ កញ្ញាបានបញ្ជាក់ថា ពេលដែលដឹងថាខ្លួនមានជំងឺនេះដំបូង កញ្ញាពិតជាមានអារម្មណ៍រន្ធត់ ព្រោះគិតថាខ្លួនច្បាស់ជាមិនអាចមើលជាទេអាចប្រឈមនឹងការស្លាប់។

តារាស្រីរូបនេះ អះអាងថា ខ្លួនបានបន្តការព្យាបាលជំងឺនេះនៅក្នុងស្រុក(ពេទ្យរុស្ស៊ី) មិនបានធ្វើការព្យាបាលនៅក្រៅប្រទេសឡើយ តាមរយ:ការចាក់គីមីដែលប្រើពេលចាក់រហូតដល់ ៨ដង និងបាញ់កាំរស្មីចំនួន២៧ដងឯណោះ។

សូមបញ្ជាក់ថា កញ្ញា ប៊ូ សុនីតា គឺជាអតីតម្ចាស់ជ័យ លាភីលេខ២ក្នុងកម្មវិធីកំពូលតារាអាស៊ានកាលពីឆ្នាំ ២០១០ និងបច្ចុប្បន្នជាតារាចម្រៀង-សម្តែង។ កន្លងមក កញ្ញាត្រូវបានប្រភពពីអ្នកសិល្ប:ទម្លាយថា កើតជំងឺមហារីកស្បូនធ្ងន់ធ្ងរស្ថិតក្នុងដំណាក់កាលទី ៣ គួរឲ្យបារម្ភ។ ប៉ុន្តែបន្ទាប់ព្យាបាល ពេលនេះតារាស្រីរូបនេះ បានជាសះស្បើយពីជំងឺនេះហើយ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម