ជីវិតកម្សាន្ដ
ទុក្ខជាន់ទុក្ខ! ឪពុកឈឺធ្ងន់ បងវិកលចរិត ចំណែក ប៊ូ សុនីតា វិញកើតជំងឺមហារីកមាត់ស្បូនទៀត
ធ្លាប់តែមានសកម្មភាពសិល្បៈរស់រវើកនៅលើឆាក ពេលនេះ ប៊ូ សុនីតា បែរជាធ្លាក់ខ្លួនឈឺធ្ងន់ ជំងឺមហារីកមាត់ស្បូន កំពុងដង្ហោយរកជំនួយពីសប្បុរសជន ដែលមានចិត្តបុណ្យ ដើម្បីជួយសង្គ្រោះជីវិត។

ប៊ូ សុនីតា មានស្រុកកំណើតនៅឃុំស្លាបលែង ខេត្តកំពង់ស្ពឺ ដែលជាតារាចំរៀង បានចំណាត់ថ្នាក់លេខ ២ ក្នុងកម្មវិធីតារាចម្រៀងអាស៊ាន ឆ្នាំ ២០១០។ ប៉ុន្តែពេលនេះ ហាក់ដូចជាទុក្ខត្រួតលើទុក្ខ ព្រោះដោយសារតែនាងកំពុងមានជំងឺប្រចាំកាយហើយ ថែមទាំងឪពុកឈឺធ្ងន់ និងបងប្រុស វិកលចរិត ទៀតផង។ ទោះជាយ៉ាងណា នីតា នាងមិនផ្ដេកផ្ដួលដោយសារជំងឺឡើយ នាងខំពង្រឹងស្មារតី នាងដេករង់ចាំគ្រូពេទ្យតាំងពីម៉ោង ១២ ថ្ងៃត្រង់ រហូតដល់ម៉ោង ២ កន្លះ ដើម្បីរង់ចាំការជួសឈាម និងធ្វើសំណុំបែបបទចូលបន្ទប់សម្រាកព្យាបាល នៅមន្ទីរពេទ្យខេត្ត។



ដោយសារឃើញសកម្មភាព ប៊ូ សុនីតា ជាច្រើននៅលើឆាកច្រៀង ដើម្បីជួយដល់សង្គម ហើយក៏មានការស្គាល់នាងតាមរយៈបទចម្រៀងអប់រំជាច្រើន ទើបធ្វើឲ្យសប្បុរសជនមួយចំនួន ដែលធ្លាប់ស្គាល់នាង និងគាំទ្រ បានជួយសង្គ្រោះនាងជាថវិកាជាហូរហែ ដើម្បីបានព្យាបាលជំងឺឲ្យជាសះស្បើយ នឹងឆាប់វិលមកបន្តអាជីពជួយដល់សង្គមជាតិយើងទៀត តាមរយៈបទចម្រៀងអប់រំរបស់នាង៕

អត្ថបទ៖ រុងរឿង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


