ជីវិតកម្សាន្ដ
ដូចការសន្យា! វណ្ណដា ស្កាត់ទៅអុចធូបគោរពវិញ្ញាណក្ខន្ធលោកតាព្រឹទ្ធចារ្យ គង់ ណៃ
ដូចដែលបានសន្យាកំពូលតារាចម្រៀងរ៉េបល្បីឈ្មោះលោក ម៉ាន់ វណ្ណដា ហៅ វណ្ណដា បានឆ្លៀតពេលទំនេរពីសិល្បៈស្កាត់ទៅជួបសួរសុខទុក្ខលោកយយ តាត ឆេន និងអុច ធូបគោរពវិញ្ញាណក្ខន្ធលោកព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ ដែលជាសិល្បករចាប៉ីដងវែងដ៏ឆ្នើម និងជាមរតកមនុស្សរស់ដ៏មានតម្លៃរបស់កម្ពុជា។

ជាការពិត តារាចម្រៀងរ៉េបលោក វណ្ណដា បន្ទាប់ពីទទួលដំណឹងដ៏ស្លុតចិត្តនៃកាស្លាប់របស់ព្រឹទ្ធាចារ្យកោសល្យវោហារលោកតា គង់ ណៃ លោកបានបង្ហាញអារម្មណ៍រន្ធត់ចិត្តខ្លាំង ខណៈពេលនោះ វណ្ណដា គឺមិនមានវត្តមាននៅក្នុងប្រទេសទេ ដោយលោកចេញទៅច្រៀងនៅឯក្រៅប្រទេស(សហរដ្ឋអាមេរិក)ទើបលោកពុំបានចូលរួមពិធីបុណ្យសពលោកតា គង់ ណៃ។
បើតាមការបញ្ជាក់ឲ្យដឹងពីលោក គង់ បុរាណ កូនប្រុសបង្កើតលោកតា គង់ ណៃ បានប្រាប់ថា វណ្ណដា បានធ្វើតាមការសន្យាបានទៅជួបសួរសុខទុក្ខអ្នកម្តាយលោកយាយ តាត ឆេន និងអុចធូបគោរពវិញ្ញាណក្ខន្ធលោកឪពុកព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ ដល់គេហដ្ឋាន។ លោកបន្តថា លោកអរគុណប្អូន វណ្ណដា និងក្រុមការងារដែលបានចំណាយពេលវេលាដ៏មានតម្លៃទៅសួរសុខទុកយាយ និងគោរពដួងវិញ្ញាណខក្ខន្ធតា។

ចំណែកឯលោក គង់ សម័យ កូនប្រុសបង្កើតលោក តា គង់ ណៃ ក៏បានបង្ហោះរូបភាពអមខ្លឹមសារដែរថា
“ខ្ញុំសូមអរគុណដល់ផលិតកម្មបារមី និងប្អូន Vannda ,វណ្ណដា ដែលបានទៅសួរសុខទុក្ខម្តាយខ្ញុំ និងបានអុចធូបគោរពវិញ្ញាណក្ខន្ធលោកពុកខ្ញុំនៅឯងស្រុកកំ ណើតលោកតា គង់ ណៃ“។សកម្មភាពនេះសបញ្ជាក់ឲ្យឃើញថា វណ្ណដា បានគោរពដឹងគុណយ៉ាងខ្លាំងចំពោះលោកតា គង់ ណៃ នឹងក្រុមគ្រួសារលោកតា។
សូមបញ្ជាក់ថា លោកតា គង់ ណៃ បានទទួលមរណភាពនៅថ្ងៃសុក្រ ៧រោច ខែជេស្ន ឆ្នាំរោង ឆស័ក ព.ស .២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅនេះក្នុងជន្មាយុ ៨០ឆ្នាំដោយរោគាពាធនៅឯស្រុកកំណើតខេត្តកំពត។ ដំណឹងមរណភាពរបស់លោកព្រឹទ្ធាចារ្យ គង់ ណៃ ដែលជាសិល្បករចាប៉ីដងវែងដ៏ឆ្នើមម្នាក់ និងជាមរតកមនុស្សរស់ដ៏មានតម្លៃរបស់កម្ពុជា បានធ្វើឲ្យមហាជនសិល្បករ-សិល្បការិនី និងប្រជាពលរដ្ឋខ្មែរសម្តែងការសោកស្តាយជាពន់ពេក។

ព្រឹទ្ធាចារ្យ គង់ ណៃ គឺជាសិល្បករចាប៉ីដងវែងដ៏ល្បីល្បាញមួយរូបរបស់កម្ពុជាដែលមានគោរមងារថាជា ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ។ ក្រៅពីមានគោរមងារថ្នាក់ជាតិជាមត៌កមនុស្សរស់ហើយនោះ ព្រឹទ្ធាចារ្យ គង់ ណៃ ក៏ជាធ្លាប់ទទួលបានពានរង្វាន់ទាំងថ្នាក់ជាតិ និងអន្តរជាតិជាច្រើនពានរង្វាន់ផងដែរ៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


