ជីវិតកម្សាន្ដ
សម្ដែងតែមួយរឿងសោះ ប្រេនធំៗក្នុងប្រទេសកូរ៉េរត់រក Kim Ji-won ព្រមគ្នា
ថ្វីដ្បិតតែរឿងភាគកូរ៉េ “The Queen of Tears”បានឈានដល់ភាគបញ្ចប់មកជាយូរហើយក្ដីប៉ុន្តែសន្ទុះនៃការគាំទ្រពីមហាជនក្នុងប្រទេសនិងទូទាំងពិភពលោកហាក់មិនបានថមថយទៅណាសោះឡើយ។ ជាក់ស្ដែង ភាពយន្តភាគកូរ៉េនេះផងដែរ បានរុញច្រានតារាសម្ដែងស្រី Kim Ji-won ឲ្យឡើងដល់កំពូល ខណៈដែលមានម៉ាកយីហោធំៗសុទ្ធតែលំដាប់ខ្ពស់ជាច្រើន កំពុងប្រជែងគ្នាស្វែងរកនាងជាទូសុឆន្ទៈ។

ទីមួយ THE WHOO
បន្ទាប់ពីក្លាយជាម៉ាកផលិតផលថែរក្សាស្បែកលំដាប់កំពូលក្នុងប្រទេសកូរ៉េ THE WHOO ពួកគេតែងតែស្វែងរកតារាស្រីកូរ៉េកំពូលៗជាទូតសុឆន្ទៈឲ្យប្រេន THE WHOO តំណាងឲ្យនិមិត្តសញ្ញានៃឋានៈខ្ពស់បំផុតនៅក្នុងឧស្សាហកម្មកម្សាន្តកូរ៉េ រួមទាំង Kim Hee Sun និង Lee Young Ae ទើបតែថ្មីៗនេះ កូរ៉េខាងត្បូងក៏បានប្រកាសពីអ្នកនាំពាក្យម៉ាកថ្មី Kim Ji-Won ដែលនឹងក្លាយជាទូតសុឆន្ទៈរួមគ្នាជាមួយកំពូលតារាស្រីខាងលើ។
នៅក្នុងវីដេអូរូបភាពថ្មី ស្បែករបស់ Kim Ji-won មើលទៅល្អ និងភ្លឺចែងចាំង នាងបានបកស្រាយយ៉ាងល្អឥតខ្ចោះនូវផលិតផលថែរក្សាស្បែកដ៏សំខាន់បំផុតរបស់ម៉ាក់នោះគឺអាថ៌កំបាំងមួយចាប់តាំងពីការចេញលក់ផលិតផលទូទាំងពិភពលោកមានលើសពី ១០ លានដប វាបង្រួមថាមពលវ័យក្មេង ហើយអាចជួយគ្រប់ទិសទីថែរក្សាស្បែករបស់អ្នក។ Kim Ji-won ត្រូវផាត់មុខជារៀងរាល់ថ្ងៃ ហើយមានស្បែកងាយប្រតិកម្ម នាងធ្លាប់បាននិយាយថា អ្វីដែលសំខាន់បំផុតដែលត្រូវយកចិត្តទុកដាក់ពេលជ្រើសរើសផលិតផលថែរក្សាស្បែកនោះគឺការផ្តល់សំណើម និងស្រូបយកពីផលិតផលដែលអាចជួសជុលស្ងួតបានយ៉ាងឆាប់រហ័ស និងចិញ្ចឹមស្បែកដែលហត់នឿយ វាថែមទាំងស្រាល ទន់ និងងាយស្រូប ហើយសាកសមសម្រាប់គ្រប់ប្រភេទស្បែក។
២ ជាមិត្តរបស់ម៉ាកទឹកអប់ Bvlgari
Kim Ji-won ក៏ជាមិត្តភ័ក្តិម៉ាកយីហោដ៏សំខាន់មួយរបស់ទឹកអប់ Bvlgari បន្ទាប់ពីមានទំនាក់ទំនងជាមួយនឹងគ្រឿងអលង្ការ Bvlgari នាងក៏បានចូលរួមក្នុងព្រឹត្តិការណ៍ចេញលក់ទឹកអប់ Bvlgari Allegra ក្នុងនាមជាម៉ាកមិត្តភ័ក្ដិនៅពេលនោះដែរ។ នាងបានស្លៀករ៉ូបពណ៌ផ្កាឈូកទាក់ទាញចំណាប់អារម្មណ៍អ្នករាល់គ្នាជាពិសេអ្នកគាំទ្ររបស់នាងផ្ទាល់តែម្ដង។
៣ Dior, Celine, Burberry ទាំងអស់នេះសុទ្ធតែមករកនាង
Kim Ji-won គឺស្ទើរតែជាទីពេញចិត្តរបស់ហាងនានា ដែលបច្ចុប្បន្ននាងកំពុងស្លៀកសំលៀកបំពាក់ពីម៉ាកល្បីៗជាច្រើន ដើម្បីចូលរួមព្រឹត្តិការណ៍នានា ខណៈដែលមិត្តភ័ក្តិរបស់ម៉ាកល្បីៗជាច្រើនដូចជា Dior, Celine និង Burberry សុទ្ធតែបានរក្សាទំនាក់ទំនងម៉ូដសម្លៀកបំពាក់ដ៏ល្អជាមួយនាងផងដែរ។

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តំណាង OA បដិសេធពាក្យចចាមអារ៉ាមដែលថា Jennie បង្កាត់ភ្លើងស្នេហ៍ជាមួយ BamBam
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


