ជីវិតកម្សាន្ដ
មរណភាពតារាថៃ Om Akapan បន្សល់ទុកប្រពន្ធកម្សត់ បានត្រឹមអង្គុយយំអោបញាតិ
កាលពីថ្ងៃទី២២ ខែកញ្ញា ម្សិលមិញនេះ តារាសម្ដែងប្រុសដ៏ល្បីល្បាញប្រចាំប៉ុស្ដិ៍លេខ៧ថៃ លោក Om Akapan បានទទួលមរណភាពក្នុងវ័យ៣៩ឆ្នាំ មូលហេតុដោយសារជម្ងឺមហារីក។ អ្វីដែលធ្វើឲ្យមហាជនកាន់តែសង្វេគចិត្តនោះគឺ តារាប្រុសរូបនេះ បានលាចាកលោកចោល Daria Chefrug ដែលជាប្រពន្ធ ទុកឲ្យនៅកំព្រាម្នាក់ឯង។
ជាមួយគ្នានេះ គេបានឃើញភរិយារបស់ Om បង្ហាញក្ដីសោកសៅជាខ្លាំង ក្រោយអស់ស្វាមីដែលជាគូជីវិត នាងបានត្រឹមអង្គុយយំអោបសាច់ញាតិយ៉ាងកម្សត់។ យោងតាមប្រភពបានឲ្យដឹងថា សពរបស់តួឯកប្រុសរូបនេះ ទើបតែដឹកមកដល់កន្លែងធ្វើបុណ្យនៅវត្តថាត់ថង នាវេលាម៉ោង២រសៀលម្សិលមិញនេះ ដើម្បីប្រារព្ធពិធីទៅតាមប្រពៃណី។

គេបានឲ្យដឹងទៀតថា Daria ភរិយារបស់តារាប្រុស Om គឺមិនងាយនឹងបង្ហាញមុខចំពោះសាធារណជននោះទេ ដោយការបង្ហាញមុខលើកនេះ ធ្វើឲ្យមហាជនមានភាពក្រៀមក្រំទៅកាន់ភរិយាលោកជាខ្លាំង និង យល់អារម្មណ៍នៃការបាត់បង់មនុស្សជាទីស្រឡាញ់ទៅឲ្យជម្ងឺមហារីកដ៏កាចសាហាវនេះ ពិតជាពិបាកធ្វើចិត្តមែនទែន។

យ៉ាងណាមិញ មហាជន និង មិត្តៗសិល្បៈជាច្រើនបន្ដបន្ទាប់ បានបង្ហាញនូវក្ដីសោកសង្រែក ចូលរួមរំលែកទុក្ខចំពោះការបាត់បង់តារាសម្ដែងប្រុសដ៏ឆ្នើម Om Akapan បន្សល់ទុកនូវស្នាដៃភាពយន្ដជាច្រើន ទុកឲ្យប្រិយមិត្តទស្សនាកន្លងមក។

គួរបញ្ជាក់ដែរថា តារាសម្ដែងប្រុសវ័យ៣៩ឆ្នាំរូបនេះ បានព្យាយាមតស៊ូជាមួយនឹង ជម្ងឺមហារីកនេះ អស់រយៈពេល២ឆ្នាំមកហើយ តាំងពីឆ្នាំ២០២២កន្លងមកនេះ ប៉ុន្ដែជាអកុសល លោកបានចុះចាញ់ជម្ងឺមួយនេះត្រឹមថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤នេះ ឃ្លាតចាកពីលោកិយនេះ៕
ប្រភព៖ Kapook



-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ១១ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


