ជីវិតកម្សាន្ដ
ផ្ទុះការចាប់អារម្មណ៍ Jin ប៉ះជាមួយតួឯកស្រីរឿង Fifty shade of grey
ផ្ទុះការចាប់អារម្មណ៍ទៅលើតារាចម្រៀងប្រុស Jin បងធំប្រចាំក្រុម BTS បានចូលរួមកម្មវិធី Milan Fashion Week ក្នុងនាមជាឯកអគ្គរដ្ឋទូតរបស់ម៉ាកផលិតផល Gucci។ នៅក្នុងកម្មវិធីបង្ហាញម៉ូដនេះ មានវត្តមានសុទ្ធតែតារាលំដាប់ហូលីវូដដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ។

អ្វីដែលធ្វើឲ្យអ្នកគាំទ្រមានចាប់អារម្មណ៍ជាងគេនោះ Jin ត្រូវបានគេដាក់ឲ្យអង្គុយក្បែរនឹង Dakota Johnson ដែលជាតារាសម្ដែងដ៏ល្បី គេភាគច្រើនស្គាល់នាងតាមរយៈរឿង Fifty shade of grey។ ជាមួយគ្នានេះ Dakota កំពុងតែមានទំនាក់ទំនងជាមួយនឹង Chris Matin ដែលត្រូវជាមិត្តរបស់ Jin ដែលពួកគេច្រៀងចម្រៀងរួមគ្នាបទ My Universe។

ទន្ទឹមនឹងនេះ គេឃើញថា Dakota បង្ហាញការរំភើប និង រួសរាយរាក់ទាក់ដាក់ Jin មែនទែន នាងបានអោបស្វាមគមន៍ ហើយថែមទាំងបានប្រាប់តារាកូរ៉េរូបនេះទៀតថា នាងរីករាយណាស់ដែលបានជួប Jin នាងបានឮពី Jin ច្រើនណាស់ ហើយនៅក្នុងក្លីបមួយ តារាស្រីវ័យ34ឆ្នាំនេះ បានសរសើរថា Jin ពិតជាសង្ហារណាស់។

ជាពិសេស Dakota ថែមទាំងបង្ហាញការយកចិត្តទុកដាក់ទៅកាន់សមាជិក BTS រូបនេះជាខ្លាំង នាងតែងតែសួរនាំ ក្រែងល Jin មានអារម្មណ៍ភ័យ ឬមិនស្រួលត្រង់ណា នាងរីករាយជួយជានិច្ច។ តាមរយៈសកម្មភាពទាំងនេះហើយ Dakota ត្រូវបានអ្នកគាំទ្ររបស់ BTS បាក់ចិត្តស្រឡាញ់នាងជាខ្លាំង ដោយនាងមានចរិតគួរឲ្យស្រឡាញ់មែនទែន ពិសេស ព្រោះតែរូបនាង បានបង្ហាញការយកចិត្តទុកដាក់ចំពោះ Jin ដែលធ្វើឲ្យពួកគេសប្បាយចិត្តក្រៃលែង៕
ប្រភព៖ Koreaboo

-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


