ជីវិតកម្សាន្ដ
លោក ហេង ឡុង ស្នើអ្នកសិល្បៈផ្អាកការជួបជុំហើយត្រូវសហការជាមួយក្រសួងបើមានប្រវត្តិពាក់ព័ន្ធអ្នកឆ្លងកូវីដ-១៩
លោក ហេង ឡុង ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គមបានប្រកាសអំពាវនាវស្នើដល់អ្នកសិល្បៈខ្មែរទាំងអស់ឲ្យបង្កើនការប្រុងប្រយ័ត្ននិងចូលរួមសហការជាមួយក្រសួងសុខាភិបាលក្នុងករណីធ្លាប់មានប្រវត្តិជួបពាក់ព័ន្ធអ្នកឆ្លងជំងឺកូវីដ-១៩។
ការប្រកាសអំពាវនាវរបស់លោក ហេង ឡុង នេះបានធ្វើឡើងស្របពេលដែលមានតារាចម្រៀង,ផលិតករ ,ពិធីការិនីខ្មែរប្រមាណ៤រូបដែលរកឃើញឆ្លងជំងឺកូវីដ-១៩គិតត្រឹមថ្ងៃទី១០ខែមីនាឆ្នាំ២០២១នេះ។

លោក ហេង ឡុង បានលើកឡើងថា ខ្ញុំសូមសំណូមពរដល់អ្នកសិល្បៈទាំងអស់ត្រូវកាត់បន្ថយការជួបជុំដែលមានការចូលរួមលើសពី២០នាក់ឡើងទៅ។
លោក ហេង ឡុង បានអំពាវដូច្នេះថា សូមណូមពរបងប្អូនសិល្បៈផ្អាកឬចូលរួមកម្មវិធីនានាដែលលើសពី២០រូបឡើងទៅ។ សូមបញ្ជាក់ថាគិតមកទល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១នេះមានអ្នកសិល្បៈ៤រូបដែលឆ្លងជំងឺកូវីដ-១៩។
អ្នកសិល្បៈទាំង៤រូបនោះរួមមាន,តារាចម្រៀងប្រុសលោក ណុប បាយ៉ារិទ្ធ ,ពិធីការិនីអ្នកនាង កែវចន្ទនិមល ,ផលិតករលោក ទីតូ និងកញ្ញា វី ឌីណែត កូនស្រីបង្កើតតារាចម្រៀងជើងចាស់លោក ហូ ឡាវី ដែលទើបតេស្តឃើញកូវីដ-១៩នៅថ្ងៃនេះផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា


-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
សន្តិសុខសង្គម១៥ ម៉ោង agoកាប់សម្លាប់ប្រពន្ធនៅខេត្តកំពង់ស្ពឺ រួចជិះម៉ូតូគេចខ្លួនទៅស្រុកកំណើតដល់ពាក់កណ្ដាលផ្លូវជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ភ្លាមៗ


