ជីវិតកម្សាន្ដ
ចេញវគ្គ២ បានជិត១ខែ! ប្រវត្តិស្នេហ៍នាងនាថ វគ្គ៣ ប្រកាសថ្ងៃចាក់បញ្ចាំងជាផ្លូវការដែរ នៅខែក្រោយនះ
ក្រោយការចាក់បញ្ចាំងវគ្គ២ នៃរឿងប្រវត្តិស្នេហ៍នាងនាថ បានជិត ១ខែ ឥឡូវនេះនាងនាថ វគ្គ៣ ក៏បានប្រកាសថ្ងៃចាក់បញ្ចាំងជាផ្លូវការហើយ ក្រោមចំណងជើងថា « ខ្មោចចិញ្ចឹមកូនមនុស្ស » ខណៈវគ្គ៣នេះ ប្តូរពីរឿងរ៉ាវមនោសញ្ចេតនាលាយឡំកំប្លុកកំប្លែក និងចម្បាំង ចូលដល់វគ្គមនោសញ្ចេតនារវាងខ្មោច និងមនុស្សម្តង។

ក្រោយការចាក់បញ្ចាំងរឿង “ប្រវត្តិស្នេហ៍នាងនាថ” (វគ្គ១) និង “ជើងមេឃពណ៌ស្វាយ” (នាងនាថ វគ្គ២) គឺឃើញមានការគាំទ្រច្រើនពីសាធារណជន ពិសេសអ្នកគាំទ្រការផលិតរបស់ផលិតកម្ម LD កន្លងមក និងតែងទទឹងរង់ចាំនូវវគ្ក ៣ ដែលជាវគ្គចុងក្រោយនៃរឿងនេះផងដែរ។
ហេតុនេះហើយ ដើម្បីឆ្លើយតបទៅនឹងការទទឹងរង់ចាំរបស់ទស្សនិកជន លោក លៀក លីដា ម្ចាស់ផលិតកម្ម និងជាផលិតករ ដឹកនាំភាពយន្តរឿងនេះ ក៏មិនបង្អង់យូរសម្រាប់ការចាក់បញ្ចាំងនូវវគ្គ ៣ផងដែរ ដោយបានប្រកាសថា នាងនាថ វគ្ក៣ នឹងចាក់បញ្ចាំងចាប់ពីថ្ងៃទី១៩ ខែវិច្ឆិកា ខាងមុខនេះ នៅគ្រប់រោងភាពយន្ដទាំងអស់។
គួររំលឹកថា រឿងប្រវត្តិសេ្នហ៍នាងនាថ ជាខ្សែភាពយន្តខ្មែរ ផលិតឡើងជាប្រភេទរឿងស៊េរី មាន ៣ វគ្គធំៗ សម្រាប់វគ្គ យុវវ័យក្រោយសម័យអង្គរ នៅក្នុងវគ្គ១។ ឯតួអង្គសំខាន់ៗ ដែលបានចូលរួមសម្តែងនៅក្នុងរឿងនេះ រួមមាន តារា សម្តែងភូមា លោក Paing Takhon, លោក ទេព រិនដារ៉ូ , លោក ជា សុវណ្ណនរាហ , កញ្ញា មាលា កូនកាត់ខ្មែរ-បារាំង និង អ្នកនាង សារ៉ាយ សក្ខណា ជាដើម…។
ដោយឡែកសម្រាប់វគ្គ២ គឺមានភាពខុសប្លែកពីវគ្គ១ ខ្លាំង ដោយផលិតករបានបញ្ចូលនូវឈុត action (វាយគ្នា) ច្រើន ដើម្បីបង្ហាញថា ផលិតកម្ម LD មានសមត្ថភាពក្នុងការផលិតឈុតឆាកទាំងនេះ ដូចទៅនឹងកុនបរទេសដែរ បើទោះបីជានៅមានកម្រិតក៏ដោយ។ នេះបើតាមការលើកឡើងរបស់ លោក លៀក លីដា ផលិតករ និងជាម្ចាស់ផលិតកម្ម LD ភាពយន្ត។
តួយ៉ាង ក្នុងការផលិតវគ្គ២ អ្នកដឹកនាំរឿងនិងក្រុមការងារ ក៏ជួបការលំបាកច្រើនផងដែរ ដោយតម្រូវឱ្យតួហ្វឹកហាត់ ប៉ុន្មានខែឯណោះ មុននឹងសម្តែងឈុតធំ (ឈុតច្បាំង) ខណៈតួម្នាក់ៗនៅតែមានភ្លាត់ស្នៀត ពិសេសតួប្រុស ក៏ត្រូវរបួសជាច្រើនកន្លែងដូចជាប៉ោងក្បាល របួសកែងដៃ និងជើងទៀតផង។ ក្រៅពីនេះ សូម្បីតែការសង់បន្ទាយទ័ព ក៏ជាការលំបាកមួយទៀតផងដែរ សម្រាប់ក្រុមការងាររបស់លោក ក៏ព្រោះតែត្រូវចំណាយពេលដឹកជញ្ជូនឬស្សីពីកន្លែមួយ ទៅកន្លែងមួយ ដើម្បីសាងសង់ជាបន្ទាយ និងត្រូវជញ្ជូនរាប់សិបជើងឯណោះ។

យ៉ាងណាមិញ ពីវគ្គទៅមួយវគ្គ ផលិតការបានសម្រិតសម្រាំងក្នុងការផលិត ដើម្បីផ្តល់អារម្មណ៍ផ្សេងគ្នាដល់អ្នកទស្សនា ដោយនៅវគ្គ៣នេះ គឺខុសពី ២វគ្គមុន ដែលជាវគ្គមនោសញ្ចេតនារវាងខ្មោចនិងមនុស្ស។
គួរជម្រាបថា រឿង « ខ្មោចចិញ្ចឹមកូនមនុស្ស » គឺជាខ្សែភាពយន្ដខ្នាតធំនៃរឿង ប្រវត្ដិស្នេហ៍នាងនាថ វគ្គ៣ ដែលគ្រោងនឹងចាក់បញ្ចំង នៅថ្ងៃទី ០៧ វិច្ឆិកា ខាងមុខនេះ គ្រប់រោងភាពយន្ដ ខណៈវគ្គ១ និងវគ្គ២ ទទួលបានការគាំទ្រគួរកត់សម្គាល់៕
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


