ជីវិតកម្សាន្ដ
ភរិយាតារាចម្រៀង ថុល លីណា មិនទាន់ដាច់អា ល័យពីស្វាមី ដង្ហើយប្រាថ្នាសុំជួបគ្រប់ជាតិ
គិតមកដល់ពេលនេះ ម្ចាស់បទ “យល់ច្រឡំថាគេស្រលាញ់យើង” លោក ថុល លីណា ចូលអនិច្ចកម្មរយ:ពេល ៨ថ្ងៃទៅហើយ ខណ:ភរិយាតារាចម្រៀងរូបនេះ នៅមិនទាន់ដាច់អាល័យពីស្វាមីនៅឡើយ និងដង្ហើយប្រាថ្នាចង់ជួបគ្នាគ្រប់ៗជាតិ។
ពិធីបុណ្យគម្រប់ខួប៧ថ្ងៃរបស់តារាចម្រៀងលោក ថុល លីណា បានរៀបចំរួចហើយកាលពីថ្ងៃទី១៥ខែតុលាឆ្នាំ២០២៤។តាមរយៈសំណេរលើបណ្តាញទំនាក់ទំនងសង្គម ភរិយា លោក ថុល លីណា បានរៀបរាប់ថា “៧ថ្ងៃបង អូនធ្វើរួចរាល់ហើយ ពេលនេះរូបកាយបងរលាយសូន្យសុងពីលោកនេះហើយ នៅសល់តែរូបថត ទង់ព្រលឹង និងធ្មេញដែលបងបន្សល់ទុកឲ្យអូនប៉ុណ្ណោះ” ។

អ្នកនាងនិយាយបន្តថា “បងស្ថិតនៅក្នុងការចងចាំ និងបេះដូងប្រពន្ធជារៀងដ៏រាបរហូតដល់ថ្ងៃអូនមរណាអរគុណក្តីស្រលាញ់ និងការលះបង់ ៣ឆ្នាំ សម្រាប់អូន”។ ភរិយាលោក ថុល លីណា រម្លឹកទៀតថា រយ:ពេល៨ថ្ងៃហើយដែលស្វាមីចាកចេញពីខ្លួនគ្មានថ្ងៃត្រឡប់ ហើយអ្នកនាងនៅតែពិបាកទទួលយកបំផុតនៃការចាកចេញរបស់ស្វាមី។
អ្នកនាង តាតា បន្តទៀតថា “មិនដឹងថ្ងៃណាទើបអ្នកនាងអាចទទួលយកការពិតនេះបានទេ ស្រលាញ់គ្នាសុខៗ និងហូបបាយជាមួយគ្នារាល់ថ្ងៃ ស្រាប់តែមច្ចុរាជផ្ដាច់សង្ខាពង្រាត់ស្វាមីពីទ្រូងដោយគ្មានថ្ងៃវិលត្រឡប់ឡើយ។ អ្នកនាងបន្ថែមថា ផលបុណ្យដែលយើងបានធ្វើរួមគ្នាកន្លងមកអូនសុំប្រាថ្នាជាគូគ្រងនឹងបងគ្រប់ៗជាតិ ស្រលាញ់គ្នាដល់ចាស់ចាស់ជរារៀងខ្លួន”។

គួរបញ្ជាក់ថា អ្នកសិល្ប:បង្ហាញក្តីរន្ធត់គ្រប់ៗគ្នា បន្ទាប់ទទួលដំណឹងដ៏សោកសៅ នៃមរណភាពតារាចម្រៀងប្រុសលោក ថុល លីណា អតីតបេក្ខភាកម្មវិធី Cambodian Idol និង X Factor Cambodian ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យស្លាប់បាត់បង់ជីវិតទាំងវ័យក្មេង កាលពីយប់ថ្ងៃទី០៩ខែតុលាឆ្នាំ២០២៤ នៅម្តុំស្វាយរលំខេត្តកណ្តាល៕ អត្ថបទ៖ ចាន់រ៉ា


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


