ជីវិតកម្សាន្ដ
តារាកូរ៉េល្បីៗទាំងនេះ ត្រូវហ្វេនស្អប់ ព្រោះតែរឿងតូចតាច
ជាការពិតណាស់ យើងដឹងហើយថា មហាជននៅកូរ៉េខាងត្បូង មានឥទ្ធិពលខ្លាំងណាស់ ទៅលើអាជីពជាតារា មិនថាតារាសម្ដែង ឬតារា Kpop នោះទេ បើសិនជាតារាល្បីខ្លាំងផងនោះ ធ្វើអ្វីមួយត្រូវគិតឲ្យបានវែងឆ្ងាយ ពុំដូចនោះទេ នឹងត្រូវមហាជនកូរ៉េស្អប់ តាមវាយប្រហារ រហូតដល់គ្មានមុខ គ្មានមាត់ក្នុងទីសាធារណៈទៀតផង។
មិនតែប៉ុណ្នោះ នៅពេលតារាប្រុសស្រីណាម្នាក់ ដែលធ្លាប់ធ្វើអ្វីប៉ះពាល់ចិត្តរបស់ពួកគេ ដូចជា តារាស្រីណាម្នាក់ទៅស្និទស្នាលនឹងតារាប្រុសម្នាក់ទៀតដែលកំពុងតែល្បីមានរូបរាងស្អាតសង្ហារនោះ ភាគច្រើនតារាស្រីនឹងត្រូវបានអ្នកគាំទ្រកូរ៉េស្អប់ និងតាមវាយប្រហារនៅពេលនាងមានចំណុចខ្វះខាតណាមួយកើតឡើង។
ជួនកាល ហេតុផលនៃការស្អប់របស់មហាជន ពិតជាពិបាកទទួលយកណាស់ សម្រាប់មនុស្សសាមញ្ញ វាជារឿងធម្មតាទៅហើយ ប៉ុន្ដែបើជាតារាល្បីនោះ បែរជាត្រូវគេស្អប់ ពេលខ្លះ ធ្លាប់តែមានអ្នកគាំទ្រច្រើន តែមានចំណុចខ្វះខាតតែបន្ដិច បែរជាអ្នកគាំទ្រនេះហើយ បែរខ្នងដាក់ ឬដល់ថ្នាក់ជេរប្រមាថទៀតផង។
តារាកូរ៉េទាំង៥រូបខាងក្រោមនេះ ត្រូវបានមហាជនកូរ៉េស្អប់ ដោយហេតុផលមិនគួរឲ្យជឿ៖
១. តារាសម្ដែងស្រី Gong Hyo Jin
តួឯកស្រី ជើងចាស់រូបនេះ ត្រូវបានអ្នកគាំទ្រវាយប្រហារ ដោយគ្រាន់តែរូបមួយសន្លឹក ឈរកាន់ដៃជាមួយ តារាប្រុស Kang Ha Neul ដែលអ្នកទាំងពីរមានអាយុខុសគ្នាច្រើនឆ្នាំ។


២. Han Sohee
មូលហេតុដែលមហាជននាំគ្នាមិនពេញចិត្តទៅកាន់ Han Sohee ក៏ព្រោះតែនាងមានស្នាមសាក់ទៅលើខ្លួន ហើយថែមទាំងជក់បារី ផឹកស្រា នៅទីសាធារណៈ ចរិតលក្ខណៈបែបមិនខ្វល់ខ្វាយពីអ្នកដ៏ទៃនេះ ហើយបានធ្វើឲ្យមនុស្សជាច្រើននៅកូរ៉េមិនចូលចិត្តនាង។


៣. តារាសម្ដែងប្រុស Kang Dong Won
តារាប្រុសរូបនេះ មានរូបសម្បត្តិស្រស់សង្ហារ តាំងពីចាប់ផ្ដើមការងារសិល្បៈមក លោកតែងតែត្រូវបានគេសរសើរអំពីមុខមាត់ដ៏មានមន្ដស្នេហ៍របស់លោក។ ប៉ុន្ដែ នៅក្នុងកម្មវិធិសន្និសីទកាសែតមួយ Kang Dong Won ត្រូវបានមហាជនរិះគន់យ៉ាងចាស់ដៃ ទៅលើការស្លៀកពាក់ថា ចាស់កម្រិល មិនចេះតែងខ្លួន។


៤. Jang Geun Suk
មិនខុសពីតារាប្រុស Kang Dong Won ប៉ុន្មានដែរ តារាសម្ដែងប្រុស Geun Suk ធ្លាប់ជាប់រហ័សនាមជា ព្រះអង្គម្ចាស់នៃអាស៊ី ព្រោះតែរូបសម្រស់ដ៏សង្ហាររបស់លោក ប៉ុន្ដែបន្ទាប់ពីបាត់មុខពីសិល្បៈអស់រយៈពេល៥ឆ្នាំ ពេលត្រឡប់មកវិញ ត្រូវបានមហាជនប្រែជាស្អប់វិញ ក៏ព្រោះតែលោកប្រែសម្រស់ ឡើងទម្ងន់ និងចាស់ជាងមុន។


៥. តារាសម្ដែងកូនក្មេង Lee Ro Eun
បើនិយាយដល់មូលហេតុនៃការស្អប់មិនសមហេតុផលនោះ មិនរំលង Lee Ro Eun ដែលនាងបានសម្ដែងជាតួអង្គក្មេងស្រីវ័យ២ឆ្នាំ នៅក្នុងរឿង The World of the Married។
ប៉ុន្ដែមហាជនកូរ៉េមិនលើកលែងសូម្បីតែក្មេង ពួកគេបានរិះគន់យ៉ាងចាស់ដៃទៅលើក្មេងស្រីរូបនេះ ដោយហេតុថា រូបរាងនាងមិនសមសម្ដែងជាក្មេងអាយុ ២ឆ្នាំ ហើយតាមខមិនស្អប់ទៅលើរូបនាង រហូតដល់ថ្នាក់ ឪពុកម្ដាយ របស់ Lee Ro Eun បង្ហោះសារជាសាធារណៈសុំកុំឲ្យរញ៉េរញ៉ៃនឹងជីវិតរូបនាងទៀត៕


-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា


