ជីវិតកម្សាន្ដ
តា ចេក ស្តាយអាជីពសិល្ប:ខំសាងរាប់ឆ្នាំ តែត្រូវបាត់បង់ទៅវិញស្ទើរគ្មានអ្នកស្គាល់
តារាកំប្លែងជើងចាស់ លោកតា ចេក បានបញ្ជាក់ប្រាប់កម្ពុជាថ្មីកាលពីថ្មីៗកន្លងមកនេះថា លោកពិតជាសោកស្តាយជំនាញអាជីពសិល្ប:ដែលបានសាងឡើងជាង៥០ឆ្នាំ ប៉ុន្តែចុងក្រោយត្រូវបាត់បង់ទៅវិញស្ទើរគ្មានអ្នកស្គាល់ ពិសេសក្មេងៗជំនាន់ក្រោយ។

លោកតា ចេក បាននិយាយឲ្យដឹងថា បើនិយាយពីអាជីពសិល្ប:សព្វថ្ងៃ គឺធ្លាក់ដល់ចំណុចសូន្យ អត់ដែលមានខាងសិល្ប:ណាគេហៅទៅសម្តែងអីទេ ហើយបើសិនជាមានគេហៅទៅផ្នែកខាងសិល្ប:សម័យគេឲ្យតម្លៃយើងទាប (២០ ឬ ២៥ដុល្លារ) ខុសកាលពីមុន ដោយបានតម្លៃខ្ពស់ជាងនេះបន្តិច។ លោកបន្តថា ដោយសារមូលហេតុនេះហើយ ទើបលោកបាត់មុខពីសិល្ប:ឈឹងតែម្តែង។
តារាកំប្លែងតា ចេក និយាយទៀតថា “ពេលខ្លះមានអ្នកគាំទ្រខ្ញុំ ក៏ភ្ញាក់ខ្លួនពេលឃើញមកអង្គុយលក់បន្លែ និងខ្យងនៅតាមចិញ្ចើមផ្លូវ ព្រោះគេមិននឹកស្មានថា ខ្ញុំធ្លាក់ខ្លួនដល់កម្រិតសូន្យបែបនេះ ម្យ៉ាងមកពីបាត់មុខសិល្ប:យូរផង…។ ខ្ញុំស្តាយខំស៊ូជាមួយសិល្ប:យូរឆ្នាំមកហើយ តែចុងក្រោយត្រូវបាត់មុខពីអាជីពមួយនេះ ស្ទើរលែងមានអ្នកស្គាល់ទាល់តែសោះ”។
តារាកំប្លែងជើងចាស់មានឈ្មោះដើម ឈុំ ប៊ុនឈឿន ហៅតា ចេក ឬនាយ ចេក បាននិយាយទៀតថា ទោះយ៉ាងលោកក៏មិនដឹងត្រូវធ្វើបែបណាដើម្បីឲ្យអាជីពមួយនេះមានទីផ្សាវិញទេ មានតែស្នើរអ្នកសិល្ប: បើមានការងារថត ឬសម្តែង ជួយហៅលោកទៅសម្តែងផង ដើម្បីបានលុយដោះស្រាយជីវភាពនិងចិញ្ចឹមជីវិត។

សូមជម្រាបដែរថាតារាកំប្លែងតា ចេក កាលពីថ្មីៗនេះ បានធ្វើឲ្យទស្សនិកជននិងអ្នកគាំទ្រ កាន់តែមានក្តីអាណិតអាសូរថែមទៀតក្រោយឃើញទិដ្ឋភាពតារាកំប្លែងជើងចាស់រូបនេះកំពុងអង្គុយលក់ខ្យងនិងបន្លែបន្តិចបន្តូចនៅក្រោមស្ពានមួយកន្លែងនាទឹកដីស្រុកពារាំ ងខេត្តព្រៃវែង។តា ចេក បានបញ្ជាក់ថារាល់ថ្ងៃនេះជីវ ភាពប្រចាំថ្ងៃរបស់គាត់ធ្លាក់ដល់កម្រិតសូន្យខណ:អា ជីពសិល្ប:ក៏បាត់បង់ រីឯការរកស៊ីក៏មិនសូវកាក់កបឡើយ៕ អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


