ជីវិតកម្សាន្ដ
ជូរី ល្អហួស ត្រៀមខ្លួនឈរលើវិស័យ K-POP IDOL លំដាប់អន្តរជាតិ
ខណៈពេលដែលអាជីពសិល្បៈកាន់តែមានសន្ទុះគាំទ្រ និងទទួលបានទីផ្សារច្រើន ម្ចាស់មកុដ Miss Preteen Junior Idol World 2024 យុវតី ជូរី ល្អហួស ប្រកាសត្រៀមខ្លួនចូលក្នុងវិស័យ K-POP IDOL លំដាប់អន្តរជាតិ ដើម្បីបង្ហាញពិភពលោកកាន់តែស្គាល់ច្បាស់ពីប្រទេសកម្ពុជា។

ជាការពិតស្របពេល នៃសកម្មភាពសប្បុរសធម៌កន្លងមក គេតែងឃើញ ល្អហួស បង្ហាញសកម្មភាពជាបន្តបន្ទាប់ក្នុងការចូលរួមលើស្ទួយផ្សព្វផ្សាយពីវប្បធម៌ អរិយធម៌ និងសិល្បៈរបស់ខ្មែរ ទៅកាន់ពិភពលោកទៀតផង។ ភាពលេចធ្លោរបស់ ល្អហួស បានធ្វើឲ្យទស្សនិកជនគាំទ្រ និងកោតសរសើរចំពោះឆន្ទៈរបស់បវរកញ្ញារូបនេះផងដែរ។
បវរកញ្ញាវ័យក្មេង ល្អហួស បានបញ្ជាក់ឲ្យដឹងថា “ថ្ងៃខាងមុខ នឹងមានឈ្មោះកូនស្រីកម្ពុជាឈរលើវិស័យ K-POP IDOL លំដាប់អន្តរជាតិ ដើម្បីឲ្យពិភពលោកស្គាល់កាន់តែច្បាស់ពីកម្ពុជា”។ តាមរយៈការបង្ហើបនេះដែរ ក៏មានមហាជន និងអ្នកគាំទ្រមួយចំនួនធំ លើកទឹកចិត្ត និងសម្តែងការគាំទ្រផងដែរ។

ម្ចាស់មកុដបវរកញ្ញាយុវតីកម្ពុជាឆ្នាំ ២០២៣ ជូរី ល្អហួស ដែលដណ្តើមបានមកុដ Miss Preteen Junior Idol World 2024 បច្ចុប្បន្ននេះត្រូវបានទស្សនិកជនកត់សម្គាល់ឃើញថា នាងពិតជាមានភាពលេចធ្លោខ្លាំងទាំងរូបសម្ផស្ស និងទីផ្សារសិល្បៈ។
ជូរី ល្អហួស កាលពីកន្លងទៅ ពោលអំឡុងនាងចេញទៅប្រកួតនៅប្រទេសថៃ យុវតីរូបនេះ ក៏បាននាំយកនូវរបាំអប្សរារបស់ដូនតាខ្មែរ ដើម្បីបង្ហាញនៅលើឆាកអន្តរជាតិ ឲ្យពិភពលោកកាន់តែបានស្គាល់ច្បាស់ថែមទៀតផងដែរ។ សកម្មភាពនេះ ត្រូវបានមហាជនមួយចំនួនធំ សម្តែងការគាំទ្រ និងសរសើរគ្រប់ៗ គ្នា៕
អត្ថបទ ៖ ចាន់រ៉ា




-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៨ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


