ជីវិតកម្សាន្ដ
រឿង Squid Game 2 មានតារាប្រុសម្នាក់ ដែលធ្លាប់ជាជនល្មើសផ្លូវភេទលើអនីតិជន
ដូចដែលដឹងស្រាប់ហើយថា រឿងភាគកូរ៉េដ៏ល្បីល្បាញ Squid Game បានកំណត់ថ្ងៃចាក់បញ្ចាំងវគ្គ២ របស់ខ្លួន នៅក្នុងកម្មវិធី Netflix នៅថ្ងៃទី២៦ ខែធ្នូរ ខែក្រោយនេះហើយ។ ជាមួយគ្នានេះ គេបានចាប់អារម្មណ៍ជាខ្លាំង ជាមួយនឹងតួអង្គថ្មីៗ ដែលចូលរួមសម្ដែងដែលមានដូចជា T.O.P ដែលជាអតីតសមាជិកក្រុម Big Bang, តារាស្រី Jo Yuri និង តួឯកប្រុស Lim Si Wan ដែលអ្នកទាំងបី សុទ្ធតែមកពីវិស័យ K-pop។

ទន្ទឹមនឹងក្ដីរំភើបជាមួយនឹងតួអង្គសម្ដែងល្បីៗនោះ គេក៏បានប្រទះឃើញតារាប្រុសម្នាក់ ដែលធ្លាប់ត្រូវបានកាត់ទោសជាជនល្មើសរំលោភផ្លូវភេទ លោក Song Young Chang ដែលលោកបាត់មុខពីវិស័យសិល្បៈកូរ៉េ និងមិនត្រូវបានគេផ្ដល់តម្លៃឲ្យលោកនោះទេ។

កាលពីឆ្នាំ២០០០ តារាប្រុស Song Young Chang ត្រូវបានជាប់ទោសពីបទរំលោភអនិតិជន ដែលនាងទើបតែមានអាយុ១៦ឆ្នាំប៉ុណ្នោះ។ គេបានឲ្យដឹងថា រូបលោកបានចំណាយលុយ១៥០ដុល្លារ ដើម្បីជួលក្មេងស្រីមិនទាន់គ្រប់អាយុទៅធ្វើការរួមភេទនៅក្នុងឡាន បានសម្រេច២ដង។
លោក ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារចំនួន១០ខែ រួមជាមួយនឹងស្ថិតក្រោមការសង្កេតមើលរយៈពេល២ឆ្នាំផងដែរ។ មិនតែប៉ុណ្ណោះ តារាប្រុសវ័យ៦៦ឆ្នាំរូបនេះ ត្រូវបានគេស្គាល់ថា ជាតារាកូរ៉េដំបូង ដែលជាប់ឈ្មោះជាជនល្មើស បទរំលោភក្មេងមិនទាន់គ្រប់អាយុ មុនគេនៅក្នុងប្រវត្តិសាស្ត្រវិស័យសិល្បៈកូរ៉េ។

យ៉ាងណាមិញ ក្រោយពីបាត់មុខពីសិល្បៈយូរគ្រាន់ដែរ លោកក៏បានបន្ដអាជីពជាតារាសម្ដែង នៅក្នុងភាពយន្ដកូរ៉េជាបន្ដបន្ទាប់ ហាក់ដូចជាគ្មានប្រវត្តិឧក្រិដ្ឋនោះឡើយ ចំណែកឯអ្នកទស្សនាក៏មិនបានចាប់អារម្មណ៍ផងដែរ។ ដោយឡែក នៅក្នុងរឿង Squid Game 2 នេះ លោក Song Young Chang ត្រូវបានគេចាប់អារម្មណ៍ និងជីកកកាយរឿងរ៉ាវអតីតរបស់លោក។
បើទោះបីជាយ៉ាងនេះក្ដី វាមិនបានប៉ះពាល់ដល់ការចាក់បញ្ចាំងរឿងនេះនោះទេ ក៏ព្រោះតែរឿងរ៉ាវឧក្រិដ្ឋកម្មរបស់លោកបានកន្លងផុតទៅ២៤ឆ្នាំទៅហើយ៕
ប្រភព៖ Koreaboo

-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


