ជីវិតកម្សាន្ដ
រំពឹងការជួយពីសប្បុរសជន! វីរៈសិល្បករផ្នែកយីកេដ៏ល្បី ព្រឹទ្ធាចារ្យ ឃី មុំ កំពុងឈឺធ្ងន់ក្នុងវ័យជរា
វីរៈសិល្បករផ្នែកទម្រង់សិល្បៈយីកេដ៏ល្បី ព្រឹទ្ធាចារ្យ ឃី មុំ កំពុងឈឺធ្ងន់ក្នុងវ័យជរា ខណៈអ្នកជំនាន់ក្រោយនៃសិល្បៈបុរាណ ក៏ដូចជាសិស្សរបស់អ្នកគ្រូ បានស្នើឱ្យមានការសន្តោសពីសប្បុរសជន ចូលរួមបរិច្ចាគថវិកាជួយលោក ដែលទង្វើនេះ ប្រៀបបាននឹងការរំលឹកដឹងគុណដល់ព្រឹទ្ធាចារ្យ ដែលលោកបានលះបង់កំលាំងកាយចិត្ត និងបានពេលវេលាស្ទើរពេញមួយជីវិតរបស់លោក ក្នុងការចូលរួមបណ្ដុះបណ្ដាល និងចែករំលែកចំណេះដឹងផ្នែកសិល្បៈ ជាពិសេសទម្រង់សិល្បៈយីកេដល់អ្នកជំនាន់ក្រោយ។

គួរជម្រាបថា អ្នកគ្រូ ឃី មុំ គឺជាព្រឹទ្ធាចារ្យសិល្បករដ៏ល្បីផ្នែកទម្រង់សិល្បៈយីកេ ដែលលោកបានបណ្តុះបណ្តាលអ្នកបន្តវេនទម្រង់សិល្បៈយីកេជាច្រើនជំនាន់ ដោយធានាបានថា ទម្រង់សិល្បៈមួយនេះ នៅតែគង់វង្សជាមួយក្មេងជំនាន់ក្រោយ។
ពាក់ព័ន្ធនឹងជីវប្រវត្តិខ្លះៗរបស់ព្រឹទ្ធាចារ្យ ឃី មុំ វិញ លោក ផានិត បញ្ជាក់ថា អ្នកគ្រូកើតនៅក្នុងឆ្នាំ១៩៣៩ ជាអ្នកស្រុកសំរោង ខេត្តតាកែវ។ ឱពុករបស់លោក ឈ្មោះ តា ឃី ជាអ្នកបង្កើតក្រុម យីកេ ដំបូងគេបង្អស់នៅក្នុងខេត្តតាកែវ ហើយមានភាពល្បីល្បាញនៅក្នុងទសវត្សរ៍ ១៩៦០ ដោយបានសម្តែងនៅគ្រប់បណ្តាខេត្តក្នុងប្រទេសកម្ពុជា។
នៅក្នុងឆ្នាំ១៩៨០ ព្រឹទ្ធាចារ្យ ឃី មុំ បានក្លាយជាព្រឹទ្ធាចារ្យបង្ហាត់បង្រៀនសិល្បៈយីកេពេញលេញ តាំងពីពុំទាន់មានសាលាបង្កើតត្រឹមត្រូវមកម្ល៉េះ ដោយចាប់ផ្តើមបង្ហាត់ដំបូងក្នុងព្រះបរមរាជវាំង បន្ទាប់មកសាលាក្រហម បន្តមកទៀតសាលានៅម្តុំផ្សារកណ្តាល និងនៅសាលាវិចិត្រសិល្បៈ រហូតដល់ឆ្នាំ២០០២ ។

ទោះព្រឹទ្ធាចារ្យចូលនិវត្តន៍ពីការបង្រៀននៅសាលាវិចិត្រសិល្បៈ តែជីវិតជាគ្រូបង្ហាត់របស់អ្នកគ្រូមិនទាន់បញ្ចប់ទេ នៅឆ្នាំបន្ទាប់ លោកក៏ត្រូវបាន អង្គការសិល្បៈខ្មែរអមតៈ អញ្ជើញឱ្យបង្ហាត់បង្រៀនដល់ក្មេងៗជំនាន់ក្រោយ។ ពីពេលនោះមក លោកក៏បន្តជាព្រឹទ្ធាចារ្យរបស់អង្គការមួយនេះ មកទល់នឹងបច្ចុប្បន្ន។ តួយ៉ាង ព្រឹទ្ធាចារ្យ ឃី មុំ មិនត្រឹមជាគ្រូសិល្បៈយីកេដ៏ល្បី មានប្រភពពីខេត្តតាកែវនោះទេ លោកក៏ត្រូវបានគេចាត់ទុកជាជង្រុកក្បួនខ្នាតសិល្បៈយីកេ ដែលជាសិល្បៈបុរាណដ៏មានតម្លៃមួយរបស់ជាតិខ្មែរផងដែរ។
ប៉ុន្តែបច្ចុប្បន្ន ព្រឹទ្ធាចារ្យ ឃី មុំ លែងបានបន្តបង្ហាត់បង្រៀនទៀតហើយ ដោយសារលោកចាស់ជរាណាស់ហើយ និងកំពុងឈឺធ្ងន់ថែមទៀត ត្រូវការសម្រាកព្យាបាល។ ហេតុនេះហើយ លោក រិទ្ធ ដារ៉ូ និង មុំ វណ្ណដាវីន បានស្នើឱ្យមានការចូលរួមបរិច្ចាគដល់លោក និងគូសបញ្ជាក់ថា ការចូលរួមបរិច្ចាគពីសប្បុរសជននេះ នឹងបានចូលរួមកាត់បន្ថយការចំណាយទៅលើការពិនិត្យថែទាំ និងព្យាបាលជំងឺរបស់ព្រឹទ្ធាចារ្យផងដែរ។
សម្រាប់សប្បុរសជនដែលចង់ធ្វើការបរិច្ចាគដល់លោក អាចបរិច្គាគបានតាមរយៈគណនេយ្យធនាគារកូនរបស់លោក
ឈ្មោះគណនី៖ Seng Nalin
លេខគណនី៖ 092 526 618
ឈ្មោះធនាគា៖ អេស៊ីលីដា៕


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


