ជីវិតកម្សាន្ដ
ក្រោយងើបពីចំណុចសូន្យវិញ អតីតថៅកែផលិតកម្ម KH លោក គឹម ហេង មានមហិច្ចតាសម្រេចក្តីស្រមៃ ឆ្នាំ២០២៥
អតីតថៅកែផលិតកម្ម KH លោក គឹម ហេង កាលពីកន្លងទៅ បានចេញមករំលឹកបើកកកាយពីប្រវត្តិជីវិតដ៏កម្សត់ និងលំបាករបស់លោក ក្រោយពេលបែកបាក់គ្រួសាធ្លាក់ខ្លួនក្រ សឹងហៅមិនឮ ខណ:អាជីពសិល្ប:ត្រូវបានបាត់បង់ទាំងស្រុង។ ឆ្លងកាត់ការលំបាកច្រើនឆ្នាំមកនោះ ថ្មីៗនេះ លោកបានអះអាងថា កំពុងមានមហិច្ចតាសម្រេចក្តីស្រមៃឆ្នាំ២០២៥ ។

លោក គឹម ហេង ធ្លាប់បានបញ្ជាក់ថា ជីវិតរបស់លោកក្រោយធ្លាក់ខ្លួនដល់ចំណុចសូន្យ គឺបានឆ្លងកាត់រឿងរ៉ាវជីវិតលំបានច្រើន ។ លោកគឹម ហេង បានរម្លឹកថាភាពជាអ្នកដឹកនាំត្រូវយកឈ្នះខ្លួនឯងរបៀបរបបរស់នៅ ៥ឆ្នាំចុងក្រោយនៃជីវិតសេដ្ឋីរបស់លោក ប្រែធ្លាក់ខ្លួនក្រដល់សូន្យ ហើយត្រូវរៀនស្គាល់ការពិត។
ទោះបីជាយ៉ាងណា អតីតថៅកែផលិតកម្ម KH រូបនេះ មិនចុះចាញ់ឬបោះបង់ការតស៊ូរបស់ខ្លួន ដោយលោកបានពុះពារប្រឹងប្រែងងើបឈរដើម្បីផ្លូវជីវិតបន្ត។ ជាក់ស្តែងថ្មីៗនេះ លោក គឹម ហេង ក៏បានបង្ហើបគោលដៅរបស់ខ្លួនថា នៅឆ្នាំ២០២៥ ខាងមុខ លោកមានមហិច្ចតាសម្រេចក្តីស្រមៃ។
លោក គឹម ហេង បានរៀបរាប់ថា “ជីវិតនឿយហត់ណាស់ តែសប្បាយចិត្តអាចបំភ្លេចរឿងអតីតកាលចោល ឈោងចាប់ក្តីស្រមៃរបស់ខ្ញុំ ដើម្បីក្តីបំណងខ្ញុំឱ្យបានសម្រេចដល់គោលដៅនាពេលអនាគតកាល”។ លោកបញ្ជាក់ថា លោកធ្វើខ្លាសេដ្ឋកិច្ចឆ្នាំ២០២៥ ក្រោមទិសស្លោកការរកសុីរបស់ខ្ញុំក្នុងពេលបច្ចប្បន្នកាលនេះ (សុចរិតទៀងត្រង់មិនកុហក់បោកប្រាស់អ្នកដទៃឡើយ)។


លោកបានលើកឡើងបន្តទៀតថា ដោយសារតែមានមហិច្ចតា និងត្រូវបន្តក្តីស្រមៃរបស់លោកទើបជម្រុញទឹកចិត្តលោកឱ្យខិតខំធ្វើការ មួយថ្ងៃមិនក្រោម១៦ម៉ោងឡើយ។ លោក គឹម ហេង បច្ចុប្បន្នលោកក្រៅពីរបរលក់ថ្លែពុទ្រាធម្មជាតិលោកក៏បាននិងកំពុងពង្រឹងខ្លួន ក្នុងការធ្វើករសិកម្ម (ស្រូវ) លើផ្ទៃច្រើនហិតាផងដែរ។
គេចាំបានថាអតីតម្ចាស់ផលិតកម្ម KH គឺលោក គឹម ហេង ក្រោយពេលលោកឃ្លាតឆ្ងាយពីសិល្ប:អស់មួយរយ:ធំកន្លងមក បានបង្កការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលសម្រាប់មហាជនទូទៅ ក្រោយឃើញលោកប្រែធ្លាក់ខ្លួនលក់គ្រឿងភេសជ្ជ:និងដឹកផលិតផលតាមអនឡាញជាដើម បន្ទាប់ពីបានឃ្លាតឆ្ងាយពីគ្រួសារនិងកូនៗផងនោះ៕ អត្ថបទ៖ ចាន់រ៉ា


-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


