ជីវិតកម្សាន្ដ
អតីតចាងហ្វាងផលិតកម្ម KH តាំងចិត្តបើកផលិតកម្មឡើងវិញ ក្រោយទម្លាយរឿងកម្សត់នឹកដល់កូនៗ
ថ្មីៗនេះមានការចាប់អារម្មណ៍ បន្ទាប់ពីការចែករំលែក និងផ្សព្វផ្សាយជុំវិញរឿងរ៉ាវផ្ទាល់ខ្លួនរបស់អតីតម្ចាស់ផលិតកម្ម KH លោក តាំង គឹមហេង ក្រោយពេលលោកឃ្លាតឆ្ងាយពីសិល្បៈអស់មួយរយៈធំកន្លងមក។

រឿងរ៉ាវដែលធ្វើឲ្យមហាជន និងអ្នកគាំទ្រផ្ទុះការចាប់អារម្មណ៍ជាថ្មីនោះ ពាក់ព័ន្ធជីវិតរស់នៅរបស់លោកនាពេលបច្ចុប្បន្ន ពិសេសបញ្ហាកូនៗរបស់លោកដែលបានឃ្លាតឆ្ងាយពីរូបលោកដោយពុំមានការនឹកនា ឬ មកលេងដើម្បីសួរសុខទុក្ខខ្លួនលោកដែលជាឪពុក។ បន្ទាប់មានបទសម្ភាសន៍មួយជាមួយលោក គឹមហេង អំពីដំណើរជីវិត លោកក៏បានបន្លុយសារនឹកដល់កូនៗថា «ប៉ា នឹកកូន…រៀងរាល់រាត្រីយប់ថ្ងៃ ប៉ា សង្ឃឹមថា ស្រមៃឃើញកូនគ្រប់វិនាទី ដង្ហើមចេញចូលរបស់ ប៉ា ប៉ា រង់ចាំកូន»។

លោកនិយាយទៀតថា «ភាពជាអ្នកដឹកនាំទឹក…ចិត្តប៉ា ប៉ានឹកកូនៗ ហេតុអ្វីបានជាពេលប៉ានឹកដល់កូន គឺទឹកភ្នែកប៉ាហូរ? មនុស្សអ្នកធ្វើ ទេវតាអ្នកមើលមនុស្សល្អទាំងអស់គ្នា គឹម ហេង តែងតែប្រើពាក្យថា ប៉ានឹកកូន ប៉ាស្រឡាញ់កូន ប៉ាគឺជាប៉ាមានព្រហ្មវិហារធម៌ចំពោះកូន ទោះបីកូនជាអ្វីក៏ដោយ កូនជាសាច់ជាឈាមរបស់ប៉ា»។ ចំពោះរឿងរ៉ាវនេះដែរ បានធ្វើឲ្យមហាជនអ្នកគាំទ្រជាច្រើនរំជួលចិត្តអាណិតដល់លោក គឹម ហេង។

ជាមួយគ្នានឹងបញ្ហាខាងលើក៏ត្រូវ លោកជំទាវឧកញ៉ាចិត្តធម៌ ហ៊ុន ស៊ីណាត បានបញ្ចេញទស្សនៈដោយការលើកទឹកចិត្តលោក តាំង គឹមហេង ផងដែរ។ ជាការឆ្លើយតប លោក គឹម ហេង បានលើកឡើងថា «សូមថ្លែងអំណរគុណលោកជំទាវ ហ៊ុន ស៊ីណាត ដែលបានចូលផ្ញើសារក្នុងវីដេអូខ្ញុំបាទជាថៅកែផលិតកម្មភាពយន្ត និងចម្រៀងខេអេចប្រម៉ូស្សិន KH.Promotion មានអត្ថន័យខ្លឹមសារដ៏ជ្រាលជ្រៅមិនអាចកាត់ថ្លៃបាន»។

យ៉ាងណាមិញលោក តាំង គឹមហេង ក៏បានបញ្ជាក់ដែរថា «ខ្ញុំបាទ នឹងរៀបចំត្រៀមបើកផលិតកម្មឡើងវិញ នៅពេលដែលខ្ញុំមានថវិកាគ្រប់គ្រាន់ ឥឡូវនេះខ្ញុំកំពុងខ្វះខាត និងសូមអរគុណលោកជំទាវច្រើនដែលបានផ្ញើសារ និងលើកទឹកចិត្តដល់ខ្ញុំបាទ។ សូមគោរពជូនពរលោកជំទាវ និងក្រុមគ្រួសារ មានសុខភាពល្អ និងមានសុភមង្គលជារៀងរហូត»៕
អត្ថបទ ៖ ចាន់រ៉ា




-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


