ជីវិតកម្សាន្ដ
សុគា គីមលាង មិនអស់ចិត្តរឿងអ្នកលាបពណ៌ខ្លួន ដល់ថ្នាក់លើកសំណួរទៅកាន់ ព្រះភិក្ខុវជិរប្បញ្ញោ គូ សុភាព
នាដការីរបាំកញ្ញា សុគា គីមលាង ហៅ កូនអាន ដែលមហាជនតែងស្គាល់ថា ជាអ្នកដែលមានភាពលេចធ្លោលើសកម្មភាពផ្សព្វផ្សាយវប្បធម៌របស់ជាតិ ស្រាប់តែបង្ហើបរឿងមិនអស់ចិត្តមួយជាសាធារណៈ ដោយសារមានអ្នកធ្វើទង្វើក្រោយខ្នងបង្កើតពាក្យមិនពិតលាបពណ៌ពីខ្លួន។

ជាមួយនឹងភាពមិនអស់ចិត្ត នាដការីរបាំរូបនេះ បានបង្ហាញសារដែលខ្លួនបានលើកជាសំណួរសួរទៅកាន់ ព្រះភិក្ខុវជិរប្បញ្ញោ គូ សុភាព តាមរយៈបណ្តាញទំនាក់ទំនងសង្គម ក្លែមនឹងពាក្យពេចន៍ថា “ហេតុអ្វីកាន់តែលាបពណ៌ខុសមនុស្ស ហើយអ្វីៗចូលមកជីវិតខ្ញុំកាន់តែជោគជ័យ មានអភិនិហារហូត តើមានអ្នកណាដូចខ្ញុំខ្លះ ខ្ញុំឆ្ងល់រហូតដល់ថ្នាក់ដាច់ចិត្តសួរលោកគ្រូ“។
កញ្ញា សុគា គីមលាង បានសួរទៅកាន់ព្រះតេជគុណតាមរយៈសារដូច្នេះថា “ហេតុអ្វីបានជាមនុស្សយើង គេលាបពណ៌សរប្រែជាខ្មៅ ហើយនៅតែបុគ្គលម្នាក់ហ្នឹងនៅតែជោគជ័យ នៅតែមានកេរ្តិ៍ឈ្មោះក្រអូប តើហេតុអ្វីទៅគុណម្ចាស់?”

បើទោះបីជានាដការីឆ្នើមរូបនេះ មិនបានបង្ហាញឬបញ្ជាក់លម្អិតពីរឿងរ៉ាវនៃទង្វើលាបពណ៌នេះក៏ដោយ តែតាមរយៈសារអាចបង្ហាញន័យថា ទំនងជាមាននរណានិយាយបំភ្លៃការពិតពីខ្លួន យករឿងល្អឱ្យប្រែទៅជាអាក្រក់។ តួយ៉ាង តាមរយៈសារ កញ្ញាបានបង្ហាញអារម្មណ៍ជាបន្តបន្ទាប់ ដោយលើកឡើងថា “ពាក្យចចាមរាម វាត្រូវបានបង្កើតឡើងដោយអ្នកស្អប់ បញ្ជូនបន្តដោយអ្នកមិនចេះគិតហើយត្រូវបានជឿដោយមនុស្សត្រចៀកស្រាល“។
បន្ថែមពីនេះ សុខគា គីមលាង បានចែករំលែកការអប់រំចិត្តរបស់ ព្រះភិក្ខុវជិរប្បញ្ញោ គូ សុភាព ដោយរៀបរាប់ទៀតថា “គុណម្ចាស់ ករុណាអត់បានក្តៅទៅវិញទេ ក៏មិនមានអី្វបកស្រាយច្រើនក្រៅពីសើចហើយគេងលក់ស្រួលញ៉ាំឆ្ងាញ់ ក្តីសុខមនុស្សជុំវិញខ្លួនដែលយល់ចិត្តសាងកម្មល្អបន្ថែម“។ ក្នុងនោះ ក៏មានការសួរនាំ និងលើកឡើងជាចម្ងល់ជាច្រើនទៅកាន់កញ្ញា សុគា គីមលាង ផងដែរ ប៉ុន្តែកញ្ញាមិនបានបង្ហើបអ្វីលើសពីនេះទេ។

ក្រៅពីកិច្ចការងារចូលរួមផ្សព្វផ្សាយវប្បធម៌ កាលពីថ្មីៗកន្លងទៅ សុគា គីលាង ក៏បានចេញមុខប្តេជ្ញាចូលរួមផ្សព្វផ្សាយវប្បធម៌អរិយធម៌កេរមរតកដូនតាខ្មែរមិនអាចឱ្យស្លាប់ទេ៕ អត្ថបទ៖ ចាន់រ៉ា


-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


