ជីវិតកម្សាន្ដ
DJ Kdep ថា ឱ្យតែឈប់គាំទ្រការធ្វើទីផ្សារបែបបំពុលសង្គម គឺលែងមានក្រុមអ្នកបំពុលសង្គមហើយ
បន្ទាប់ពីមើលឃើញថា បច្ចុប្បន្នសន្ទុះនៃការធ្វើទីផ្សារបែបបំពុលសង្គម ហាក់មានការកើនឡើងវិញ DJ ក្លិប បានលើកយោបល់ជាសាធារណៈថា ឱ្យតែឈប់គាំទ្រការធ្វើទីផ្សារបែបថោកទាប គឺលែងមានក្រុមអ្នកបំពុលសង្គមហើយ។

តាមរយៈបណ្តាញទំនាក់ទំនងសង្គមផ្ទាល់ខ្លួន DJ Kdep បានលើកឡើងថា គ្មានអីពិបាកទេ ក្នុងការកម្ចាត់ក្រុមអ្នកបំពុលសង្គម។ បើរាល់ផលិតផលណាដែលធ្វើទីផ្សារថោកទាប យកបុគ្គលមិនគ្រប់ទឹកឆ្កួតៗយកមកបំពុលសង្គម សាធារណជនគ្រាន់តែបញ្ឈប់ការគាំទ្រ និងទិញប្រើប្រាស់ទៅ គឺវាចប់ហើយ។
ក្នុងន័យនេះ លោកទំនងជាសំដៅដល់ការធ្វើទីផ្សារនានា ដែលនិយមផ្សព្វផ្សាយផលិតផល ឬរបររកទទួលទានរបស់ខ្លួន បែបមិនសមរម្យ ខណៈកន្លងមក ក៏តែងឃើញមានការធ្វើទីផ្សារ ដោយយកមនុស្សមានបញ្ហាសតិអារម្មណ៍មកធ្វើទីផ្សារផងដែរ។ ក្រៅពីនេះ ក៏នៅមានសកម្មភាពបំពុលសង្គមមួយចំនួនទៀត ដូចជាការប្រើរូបភាពមិនសមរម្យ និងបង្កើតរឿងរ៉ាវជម្លោះដើម្បីធ្វើទីផ្សារជាដើម។
ដោយមើលឃើញពីសកម្មភាពនៃការធ្វើទីផ្សារបែបនេះជារឿយ ទើប DJ Kdep បង្ហាញបំណងចង់ឱ្យមហាជនរួមគ្នាលុបបំបាត់សកម្មភាពទាំងនេះឱ្យអស់ពីសង្គម តាមរយៈការណែនាំឱ្យសាធារណជនកុំបន្តគាំទ្រ៕ អត្ថបទ៖ សុធាវី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


