ជីវិតកម្សាន្ដ
ទោះមានកូនមួយ តែ ពេជ្រ សូលីកា នៅតែស្រស់ស្អាត មានមន្តស្នេហ៍
តារាចម្រៀងស្រីសាច់ចាំ អ្នកនាង ពេជ្រ សូលីកា ទោះបីមានកូនមួយពិតមែន តែបើក្រឡេកមកមើលពីសម្រស់វិញ ក្រមុំល្មមៗសុំចាញ់។

ជារឿយៗ តារាស្រី ពេជ្រ សូលីកា តែងបង្ហោះរូបភាពនៅលើបណ្ដាញសង្គមផ្ទាល់ខ្លួន ជាមួយការតុបតែងខ្លួន ស្ទាយល៍ទាក់ទាញថ្មី ឬ បែបសាមញ្ញៗ ហើយក៏ទទួលបានការសរសើរ និងចាប់អារម្មណ៍ខ្លាំងពីមហាជនអ្នកគាំទ្រផងដែរ។

តួយ៉ាងថ្មីៗ នេះ ស្រីស្រស់ ពេជ្រ សូលីកា បានបង្ហោះរូបភាពជាច្រើនសន្លឹក ដោយនាងស្លៀករ៉ូបពណ៌ខ្មៅ រំលេចដោយផ្ការំដួល និងធ្វើសក់លើកបួងទៅលើបន្តិច មើលទៅមានមន្តស្នេហ៍ ស្រស់ស្អាត ទាក់ទាញខ្លាំងតែម្ដង។

ជាមួយនឹងការតុបតែងខ្លួននេះដែរ ឃើញថា តារាស្រី ពេជ្រ សូលីកា ទទួលបានការលើកសរសើរមិនដាច់ពីមាត់ពីបណ្ដាអ្នកគាំទ្រ ដោយអ្នកខ្លះបញ្ចេញមតិថា «យប់មិញបងស្អាតខ្លាំងណាស់ , ឡើងក្មេងតូច , So beautiful mommy , បានឃើញហើយស្អាតខ្លាំងណាស់ បងស្រី ពេជ្រ សូលីកា , គួរឲ្យស្រលាញ់ , ស្អាតដូចទេពធីតា…ជាដើម»។

កត់សម្គាល់ថា តារាស្រីស្រស់ស្អាត និង សាច់ចាំ អ្នកនាង ពេជ្រ សូលីកា មកទល់បច្ចុប្បន្ននៅតែមានភាពល្បីល្បាញ និងទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់មហាជនអ្នកគាំទ្រដដែល។

ទន្ទឹមនឹងភាពល្បីល្បាញ បូករួមនឹងរូបសម្រស់ដ៏ស្រស់សោភានេះហើយ ទើបធ្វើឲ្យ តារាស្រី ពេជ្រ សូលីកា នៅតែក្រសោបបានទីផ្សារសិល្បៈយ៉ាងច្រើនដដែល៕
អត្ថបទ ៖ ពិសី




-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


