ជីវិតកម្សាន្ដ
ធ្លាប់ដួលលើឆាក! យក់ ថិតរដ្ឋា យករឿងនេះទុកជាមេរៀនតឿនស្មារតី ទោះកាលៈទេសៈអ្វី ត្រូវនឹងធឹងដោះស្រាយ
តារាចម្រៀងស្រីល្បីឈ្មោះអ្នកនាង យក់ ថិតរដ្ឋា បានធ្វើការចែករំលែកជាថ្មីនូវរឿងរ៉ាវដែលធ្លាប់ជួបកន្លងមក ដោយក្នុងនោះ គឺតារាស្រីចាស់វស្សារូបនេះ ប្រាប់ពីបទពិសោធថា ជាតារាចម្រៀងមួយរូប ទោះបីក្នុងកាល:ទេស:អ្វី ក៏ត្រូវតាំងស្មារតីដោះស្រាយ។

រម្លឹកដល់រឿងធ្លាប់ច្រៀងដួលលើឆាកប្រគំតន្រ្តី តារាចម្រៀង យក់ ឋិតរដ្ឋា បានរៀបរាប់ថាវាជាបទពិសោធមួយសម្រាប់ជីវិតដែលនៅតែចងចាំមិនភ្លេច។ អ្នកនាង យក់ ឋិតរដ្ឋា បានរៀបរាប់ថា “Share ម្តងទៀតទុកជាការចងចាំដ៏ល្អមួយសម្រាប់ជីវិតជាតារាចម្រៀងមួយរូប ទោះជាក្នុងកាល:ទេស:អ្វី ក៏ត្រូវតែតាំងស្មារតីដោះស្រាយ”។
អ្នកនាង យក់ ថិតរដ្ឋា ថា “ឈឺចាប់មួយលានដងសម្រាប់ខ្ញុំពេលកំពុងបំពេញភារ:កិច្ចអត់ឈឺអី្វតិចសោះត្រឹមឈាមជង្គង់ប៉ុណ្ណឹង ព្រោះបានកម្លាំងចិត្តពីបងប្អូនអ្នកគាំទ្រត្រូវតែបន្តទៀតឱ្យបានចប់ដើមចប់ចុង តែនៅក្រោយឆាកវិញ យំផងឈឺផង ញ័រជើងផងឡូយតែនៅមុខគេទេ“។
តារាចម្រៀងជើងចាស់អ្នកនាង យក់ ឋិតរដ្ឋា កន្លងមកត្រូវបានគេចាំថាបន្ទាប់ពីនាងបានសាងឈ្មោះល្បីលើវិថីសិល្ប:មួយរយ:មកនោះគឺតារាស្រីរូបនេះក៏បា នដកខ្លួនចេញពីអាជីពចម្រៀងជា ច្រើនឆ្នាំដោយទៅសម្ងំបើកអាជីពរកស៊ីផ្ទាល់ខ្លួនស្ទើភ្លេចសិល្ប:ទៅហើ យ។
ទោះបីយ៉ាងណាមិញក្រោយរសាត់ឆ្ងាយពីសិល្ប:អ ស់មួយសន្ទុះធំអ្នកនាង យក់ ឋិតរដ្ឋា ក៏លេចវត្តមានឡើងវិញជាមួយការប្រកាសវិលចូលវិស័យចម្រៀងដែលខ្លួនធ្លាប់បោះបង់យូឆ្នាំកន្លងទៅហើយ។ ទន្ទឹមគ្នានោះដែរ អ្នកនាង យក់ ថិតរដ្ឋាក៏បានស្នើរដល់មហាជនបន្តជួយផ្តល់ជាកម្លាំងចិត្ត និងគាំទ្រវត្តមានរបស់ខ្លួន តាមរយ:ឆាកតន្ត្រីឬបទចម្រៀងថ្មីៗខ្លួនផងដែរ៕ អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


