Connect with us

ជីវិតកម្សាន្ដ

សំបុត្រចុងក្រោយរបស់ប្អូនស្រី វី ឌី ណែ ត ផ្ញើជូនម្ដាយមុនពេល ស្លាប់ អានហើយចង់ស្រក់ទឹកភ្នែក

បានផុស

នៅ

សំបុត្រមួយច្បាប់របស់កញ្ញា វី លីដា ត្រូវជាប្អូនស្រីបង្កើត វី ឌីណែត ដែលសរសេរដោយដៃផ្ទាល់ផ្ញើជូនម្ដាយ មុនពេលគាត់ស្លាប់ បានចែកចាយលើបណ្ដាញសង្គមកាលពីប៉ុន្មានម៉ោងមុននេះ អានហើយទប់ទឹកភ្នែកសឹងមិនបាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កញ្ញា វី លីដា បានបង្ហោះសំបុត្រមួយច្បាប់​ ក្រោយដំណឹងម​រណៈភាពរបស់ម្ដាយនៅវេលាព្រឹកថ្ងៃទី ១៩ ខែមីនា ដោយកញ្ញាបានសម្ដែងនូវអារម្មណ៍សោកស្ដាយ ស្រណោះអ្នកមានគុណជាពន់ពេក ខណៈគាត់កំពុងឈឺខ្លាំង ហើយខ្លួនមិនអាចទៅថែទាំគាត់ទាល់តែសោះ។

កញ្ញាបានរៀបរាប់ថា អ្វីដែលឈឺចិត្តបំផុត គឺពេលម្ដាយឈឺមិនអាចសូម្បីតែមើលថែ និងមើលមុខគាត់ ជាពិសេសសរសេរសំបុត្រផ្ញើឱ្យអ្នកម៉ាក់ហើយ ប៉ុន្តែគាត់មិនអាចអាន មិនអាចដឹង និងមិនអាចឮអ្វីទាំងអស់។

ដោយឡែក​នៅក្នុងខ្លឹមសារលិខិត វី លីដា បានសរសេរថា “ម៉ាក់ត្រូវសហកាជាមួយក្រុមគ្រូពេទ្យ ម៉ាក់ត្រូវទ្រាំ ត្រូវតែតស៊ូជម្នះឱ្យបាន។ ម៉ាក់ក្លាហានណាស់! ប៉ា កូន​ចៅ បងៗ និងក្មួយៗ រង់ចាំម៉ាក់ និងផ្ដល់កម្លាំងចិត្តឱ្យម៉ាក់។ ម៉ាក់ត្រូវត្រឡប់មកផ្ទះយើងវិញ។ កុំបារម្ភ! យើងទាំងអស់គ្នា​សប្បាយទេ តែត្រូវការម៉ាក់! ម៉ាក់ស៊ូស៊ូ! កូនស្រឡាញើម៉ាក់-ពីកូនស្រី វី លីដា”

អ្នកស្រី ងួន សុផាន្នី ជាម្ដាយកញ្ញា វី ឌីណែត បានតេស្តវិជ្ជមានវីរុសកូវីដ-១៩ បន្ទាប់ពីកូនស្រី និងត្រូវបានគេដឹងថា ជំងឺអ្នកស្រីធ្វើទុក្ខខ្លាំង រហូតបញ្ជូនចូលបន្ទប់សង្រ្គោះបន្ទាន់ កាលពីថ្ងៃទី ១៧​ ខែ មីនា ឆ្នាំ ២០២០។ លុះមកដល់ព្រឹកនេះ អ្នកស្រីត្រូវបានប្រកាសមរណភាព ប៉ុន្តែខាងមន្ទីរពេទ្យមិនទាន់បញ្ជាក់ច្បាស់ពីមូលហេតុស្លាប់នៅឡើយទេ៕

អត្ថបទ៖ សន្យា

ចុចអាន៖ ពី​មន្ទីរពេទ្យ​រុស្សី លម្អិត​បន្ថែម​ករណីស្លាប់​ម្តាយ​តារាចម្រៀង វី ឌីណែត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ នាទី មុន

គិត​ត្រឹម​ឆ្នាំ ២០២២ កម្ពុជាសម្រេចសាងសង់ផ្លូវសរុបបា​ន​ប្រវែងប្រមាណ ៦៦ ៧២៣​ គីឡូម៉ែត្រ

ជីវិតកម្សាន្ដ៤៣ នាទី មុន

មុនលាចាកលោក តួប្រុសរឿង នាងណាត ថៃ បន្សល់ស្នាដៃធំ ៥ សុទ្ធតែល្បីរន្ទឺប្រចាំប្រទេស

ព័ត៌មានអន្ដរជាតិ៤៣ នាទី មុន

រុស្ស៊ី ថា អាមេរិក គួរតែប្រញាប់ប្រាប់ព័ត៌មានរឿងវាយប្រហារភេរវកម្មនៅ​ក្រុងមូស្គូឲ្យហើយមក

ជីវិតកម្សាន្ដ៥៤ នាទី មុន

លោក សុះ ម៉ាច ថា អ្នកសិល្ប:ខុសពីអ្នកជំនួញខ្លះ​យកចំណេះដឹងទៅបោកអ្នកល្ងង់ជាងខ្លួនឲ្យរងទុក្ខ

សន្តិសុខសង្គម៥៨ នាទី មុន

តុលាការសម្រេចផ្តន្ទាទោសជនដៃដល់បាញ់សម្លាប់ប្រពន្ធមានកូនក្នុងផ្ទៃ៤ខែដាក់ពន្ធនាគារមួយជីវិត

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម