ជីវិតកម្សាន្ដ
ដំណឹងមរណភាពម្តាយ វី ឌីណែត ធ្វើឲ្យមហាជននិងសិល្បករ-សិល្បការិនីរន្ធត់កាន់តែខ្លាំង
ដំណឹងមរណភាពអ្នកម្តាយតារាចម្រៀងកញ្ញា វី ឌីណែត និងត្រូវជាភរិយាតារាចម្រៀងជើង ចាស់លោកគ្រូ ហួរ ឡាវី បានធ្វើឲ្យមហាជននិងអ្នកគាំទ្របង្ហាញអារម្មណ៍រន្ធត់ចិត្តនិងចូលរួមសោកស្តាយខ្លាំងចំពោះមរណទុក្ខដ៏ក្រៀមក្រំនេះ។

លោកស្រី នួន សុផាន្នី ដែលត្រូវជាអ្នកម្តាយតារាចម្រៀងកញ្ញា វី ឌីណែត ហើយជាភរិយារបស់តារាជើ ងចាស់លោកគ្រូ ហួរ ឡាវី បានទទួលមរណភាពនៅនៅវេលារសៀលថ្ងៃទី១៩ ខែមីនាឆ្នាំ២០២១។ ភ្លាមៗនៃការស្លាប់នេះ គេឃើញមានអ្នកសិល្បៈប្រុស-ស្រីជាច្រើនបានសម្តែងការសោកស្តាយនិងរំលែកទុក្ខគ្រប់គ្នា។





ដោយឡែកកញ្ញា វី ឌីណែត ដែលត្រូវជាកូនបានត្រឹមថ្លែងសារទាំងទឹកភ្នែកនិងអាឡោះអាល័យថា ខ្ញុំលែងមានម៉ាក់ហៅហើយ សូមម៉ាក់ទៅឲ្យបានសុខម៉ាក់កុំបារម្ភណាកូននឹងនៅមើលថែប៉ានឹងអ្នកផ្ទះយើង កូននឹងរឹងមាំ។

តារាស្រីរូបនេះបានបន្ថែមថា សូម្បីតែមុខជាលើកចុងក្រោយក៏មិនបានឃើញម៉ាក់ឈឺក៏កូនៗមិនអាចទៅមើលថែបានម៉ាក់ខូចហើយក៏មិនអាចឃើញសូម្បីតែសព ខ្ញុំក៏មិនអាចចេញទៅបានចេញទៅធ្វើបុណ្យឲ្យម៉ាក់ក៏មិនបាន សូមឲ្យវិញ្ញាណក្ខន្ធម៉ាក់ទៅកាន់សុខគតិភពផងចុះ។សូមបងប្អូនទាំង អស់គ្នាប្រុងប្រយ័ត្នជាមួយនឹងជំងឺដ៏សាហាវនេះ វាលឿនពេកហើយម៉ាក់អើយ៕
អត្ថបទ៖ ចាន់រ៉ា
សូមចុចអាន៖ ក្កុកក្តួលណាស់ ! លោក ហួរ ឡាវី បានត្រឹមអង្គុយយំហៅប្រពន្ធឲ្យត្រឡប់វិញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស



