ជីវិតកម្សាន្ដ
លេចឮថា Taylor និង Miley ឈ្លោះគ្នា ក្រោយធ្លាយវីដេអូមួយនៅកម្មវិធី Grammy
ពាក្យចចាមអារ៉ាមអំពីភាពមិនចុះសម្រុងរវាង Taylor Swift និង Miley Cyrus បានកើតឡើងភ្លាមៗ បន្ទាប់ពីកម្មវិធី Grammy Awards កាលពីដើមខែកុម្ភៈ ដែលនៅក្នុងវីដេអូខ្លីមួយ បានបង្ហោះដោយអ្នកសរសេរប្លុកម្នាក់អំពីតារាស្រីទាំងពីរឈរនៅជិតគ្នា ប៉ុន្តែមិនបានងាកមើលគ្នាសូម្បីតែបន្តិច។
នៅព្រឹកថ្ងៃទី ០៨ ខែកុម្ភៈ អ្នកសរសេរប្លុកម្នាក់បានបង្ហោះវីដេអូបង្ហាញពី អ្នកទាំងពីរនៅលើ Facebook ដោយទាក់ទាញអ្នកចូលមើលជាង ៨ម៉ឺនដង ត្រឹមកន្លះថ្ងៃ។ វីដេអូបង្ហាញខ្លួនរបស់ Taylor និង Miley ក្នុងកម្មវិធី Grammy Awards ជាមួយនឹងចំណងជើងថា «Miley Cyrus មិនអើពើ Taylor Swift»។
នៅក្នុងវីដេអូខ្លីមួយបានបង្ហាញពី ម្ចាស់បទ Blank space ជជែកជាមួយ Margaret Qualley, Jack Antonoff និងតារាចម្រៀង Sabrina Carpenter នៅជាប់ Miley ។ ទោះយ៉ាងណាក៏ដោយ តារាចម្រៀងទាំងពីរមិនបានទាក់ទងគ្នាឡើយ។ Miley ក៏មិនងាកមកវិញ ពេលដែល Taylor កំពុងឈរពីក្រោយនាងនិយាយដែរ។
ទស្សនិកជនខ្លះជឿថាអ្នកសិល្បៈទាំងពីរនិយាយមិនចេញព្រោះ Miley មិនស្ថិតក្នុងកម្រិតតន្ត្រីដូច Taylor។ អ្នកទាំងពីរមិនបានបង្ហាញខ្លួនជាមួយគ្នា ឬទាក់ទងគ្នាតាមអ៊ីនធឺណិតយូរមកហើយ។ ប៉ុន្តែ មនុស្សមួយចំនួនក៏បានបញ្ចេញមតិថា វីដេអូនេះមិនអាចប្រាប់ពីស្ថានភាពទំនាក់ទំនងរបស់ពួកគេបានទេ។ ប្រហែលជាតារាទាំងពីរបានផ្តោតលើការសន្ទនារបស់ពួកគេ ហើយមិនយកចិត្តទុកដាក់ចំពោះអ្នកជុំវិញខ្លួន។
Miley Cyrus និង Taylor Swift បានធ្វើការជាមួយគ្នានៅក្នុងខ្សែភាពយន្តឆ្នាំ ២០០៨ Hannah Montana: The Movie តារាចម្រៀងទាំងពីរបានចែករំលែកនៅលើឆាកក្នុងកម្មវិធីប្រគល់ពានរង្វាន់ Grammy Awards ឆ្នាំ ២០០៩។
ក្នុងឆ្នាំ២០១៥ Miley ស្រាប់តែរិះគន់ MV Bad Blood របស់ Taylor ចំពោះការសងសឹក និងខ្លឹមសារញុះញង់ឲ្យមានអំពើហិង្សា។ នៅឆ្នាំដដែលនោះ ក្នុងបទសម្ភាសន៍ជាមួយកាសែត The New York Times នាងត្រូវបានសួរថា តើចង់ចូលរួមជាមួយក្រុមមិត្តភក្តិដ៏ល្បីល្បាញរបស់ Taylor ដែរឬទេ។ តារា Disney បានបដិសេធយ៉ាងដាច់អហង្ការថា «ខ្ញុំមិនព្យាយាមនៅក្នុងក្រុមនេះទេ។ គ្មានមិត្តភក្តិរបស់ខ្ញុំណាម្នាក់ល្បីនោះទេ ហើយហេតុផលសាមញ្ញគឺដោយសារតែខ្ញុំចូលចិត្តតែមនុស្សពិតជាមួយនឹងជីវិតពិតប៉ុណ្ណោះ ព្រោះវាជាអ្នកបំផុសគំនិតរបស់ខ្ញុំ»។
លើសពីនេះ Miley ក៏បានបង្ហាញជាសាធារណៈនូវការប្រឆាំងផ្ទាល់ខ្លួនចំពោះ Taylor ចំពោះការគិតលុយសម្រាប់តន្ត្រី ខណៈពេលដែល Taylor ជឿជាក់ថា មនុស្សត្រូវចំណាយប្រាក់ដើម្បីរីករាយនឹងតន្ត្រីរបស់សិល្បករ មិនមែនអ្វីបានមកដោយរបស់ហ្រ្វីទេ៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តារាហូលីវូដ ក្លាយជាគោលដៅបោកប្រាស់តាមអ៊ីនធឺណិត ដោយសារ AI

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ