ជីវិតកម្សាន្ដ
តារាហូលីវូដ ក្លាយជាគោលដៅបោកប្រាស់តាមអ៊ីនធឺណិត ដោយសារ AI
យោងតាមគេហទំព័រ News.au.com កាលពីថ្មីៗនេះ តារាអន្តរជាតិជាច្រើនបានក្លាយជាគោលដៅនៃការបោកប្រាស់តាមអ៊ីនធឺណិតតាមរយៈការក្លែងបន្លំនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ ជនរងគ្រោះចុងក្រោយគឺ Sandra Bullock ដែលជាតារាសម្តែងល្បីឈ្មោះក្នុងរឿង Ocean’s 8 ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់ទស្សនាវដ្តី People នៅថ្ងៃទី០៣ ខែកុម្ភៈ តារាស្រីបានបង្ហាញពីការព្រួយបារម្ភយ៉ាងខ្លាំង អំពីអ្នកបោកប្រាស់ដែលប្រើរូបភាពរបស់នាង ដើម្បីបញ្ឆោតបុគ្គលដែលងាយរងគ្រោះ។
គួរកត់សម្គាល់ថា Bullock គឺជាតារាហូលីវូដដ៏កម្រម្នាក់ដែលមិនប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមណាមួយឡើយ។ គណនីណាមួយនៅក្រោមឈ្មោះរបស់នាងគឺក្លែងក្លាយ។ នាងទើបតែដឹងអំពីការឆបោក នៅពេលដែលបងស្រីនាង ឈ្មោះ Gesine បានប្រាប់ថា មាននរណាម្នាក់កំពុងក្លែងបន្លំនាងនៅលើ Facebook ។
យ៉ាងណា Bullock មិនមែនជាតារាដែលប្រឈមនឹងបញ្ហាបែបនេះទេ។ កាលពីខែមករា អ្នករចនាផ្ទៃខាងក្នុងជនជាតិបារាំងអាយុ ៥៣ ឆ្នាំម្នាក់ឈ្មោះ Anne បានបង្ហាញខ្លួននៅក្នុងកម្មវិធីទូរទស្សន៍ Seven to Eight ហើយថានាងបានចាញ់បោកលុយសន្សំ ប្រហែល ៨៥ម៉ឺនដុល្លារទៅអ្នកបោកប្រាស់ដែលក្លែងបន្លំថាជា Brad Pitt ។
អ្នកបោកប្រាស់បានប្រើប្រាស់បច្ចេកវិទ្យា AI ដើម្បីបង្កើតរូបភាព និងវីដេអូក្លែងក្លាយដែលមានលក្ខណៈប្រាកដនិយមខ្ពស់ ដែលនាំឲ្យ Anne ជឿថា នាងមានទំនាក់ទំនងស្នេហាជាមួយតារាហូលីវូដ។ Brad Pitt ក្លែងក្លាយ ជារឿយៗបានផ្ញើកំណាព្យស្នេហា និងការសារភាពដោយអស់ពីដួងចិត្តរបស់នាង ខណៈពេលដែលជៀសវាងការហៅទូរសព្ទដោយផ្ទាល់ ឬវីដេអូ ដោយលើកឡើងពីកាលវិភាគដ៏មមាញឹក។ គាត់ថែមទាំងបានស្នើទៅនាង ដោយបង្កើនទំនុកចិត្ត មុនពេលបញ្ចុះបញ្ចូលនាងឲ្យផ្ញើប្រាក់។
នេះមិនមែនជាលើកទីមួយទេ ដែលឈ្មោះរបស់ Pitt ត្រូវបានគេប្រើប្រាស់នៅក្នុងការបោកប្រាស់តាមអ៊ីនធឺណិត។ នៅក្នុងខែកញ្ញា ឆ្នាំ ២០២៣ ប៉ូលិសអេស្ប៉ាញបានចាប់ខ្លួនបុគ្គលចំនួន ៥ នាក់ដែលចោទប្រកាន់ពីបទបោកប្រាស់ស្ត្រីពីរនាក់ក្នុងចំណោមប្រាក់សរុបចំនួន ៣៣៨,០០០ ដុល្លារ) ដោយដាក់ឈ្មោះថា Pitt តាមរយៈសារអនឡាញ និង WhatsApp ។ អ្នកបោកប្រាស់បានបង្កើតគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមក្លែងក្លាយ ទទួលបានការជឿទុកចិត្តពីជនរងគ្រោះ ហើយបន្ទាប់មកបានទាក់ទាញពួកគេឱ្យវិនិយោគក្នុងគម្រោងក្លែងបន្លំ។
ពេលសមត្ថកិច្ចចុះឆែកឆេរផ្ទះជនសង្ស័យ ដកហូតបានទូរសព្ទដៃជាច្រើនគ្រឿង កាតធនាគារ កុំព្យូទ័រចំនួន២គ្រឿង និងសៀវភៅកំណត់ហេតុដែលមានសរសេរអក្សរកាត់ដែលប្រើសម្រាប់បំភ្លៃជនរងគ្រោះ។
Johnny Depp ក៏បាននិយាយអំពីការបោកប្រាស់ដែលដំណើរការដោយ AI ផងដែរ។ នៅក្នុងការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គម តារាប្រុសរូបនេះបានព្រមានអ្នកគាំទ្រថា អ្នកបោកប្រាស់កំពុងប្រើប្រាស់បញ្ញាសិប្បនិម្មិត ដើម្បីបង្កើតវីដេអូ និងសារក្លែងក្លាយពិតប្រាកដ ដែលធ្វើត្រាប់តាមរូបរាង និងសំឡេងរបស់គាត់។
ដើម្បីជួយអ្នកគាំទ្រចៀសវាងការធ្លាក់ចូលទៅក្នុងការបោកប្រាស់ទាំងនេះ លោកបានរាយបញ្ជីគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមផ្លូវការទាំងអស់ដែលគាត់ប្រើ ហើយសង្កត់ធ្ងន់ថាគាត់មិនមានគណនីនៅលើ X (អតីត Twitter), Snapchat ឬ Discord ទេ។
នៅពេលដែលបច្ចេកវិទ្យា AI រីកចម្រើន ការបោកប្រាស់តាមអ៊ីនធឺណិតពាក់ព័ន្ធនឹងការក្លែងខ្លួនជាតារាល្បីៗ កាន់តែមានភាពស្មុគ្រស្មាញ។ អាជ្ញាធរ និងតារាល្បីៗបន្តជំរុញឲ្យសាធារណជនមានការប្រុងប្រយ័ត្ន និងចៀសវាងការពាក់ព័ន្ធនឹងគណនីដែលគួរឲ្យសង្ស័យ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តួឯកស្រីក្នុងរឿង F4 កូរ៉េ មានជីវិតមិនខុសពី សាន់ឆាយ ឡើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


