ជីវិតកម្សាន្ដ
ពិធីករសង្ហា ជា រ៉េយម៉ុន វិលចូលរួម Mr World 2025 ខណៈមានការទទួលស្គាល់ថា ជាបេក្ខភាពដ៏ស័ក្តិសម
ពិធីករសង្ហាចេះច្រើនភាសា លោក ជា រ៉េយម៉ុន ត្រូវបានសាធារណជនទទួលស្គាល់ថា ជាបេក្ខភាពដ៏ស័ក្តិសមក្នុងការតំណាងឱ្យកម្ពុជា លើវេទិកាប្រកួតបុរសឯកពិភពលោក ២០២៥ ដែលនឹងប្រារព្ធឡើងនាពេលខាងមុខ ក៏ព្រោះតែមានទាំងរូបសម្រស់ សមត្ថភាព និងចំណេះដឹង ពិសេសចេះច្រើនភាសា។
Mr World ឆ្នាំនេះ កម្ពុជានឹងកាន់តែលេចធ្លោនៅលើឆាកអន្តរជាតិ ដោយសារបេក្ខភាពតំណាងឱ្យប្រទេសសុទ្ធសឹងតែជាបុគ្គលមានទាំងរូបសម្រស់ សមត្ថភាព និងចំណេះដឹង។ តួយ៉ាង ម្នាក់ក្នុងចំណោមនោះ ដែលសាធារណជនស្គាល់ថាជាតារាសម្តែង និងពិធីករដែលចេះច្រើនភាសា បានប្រកាសថា លោកត្រឡប់មកវិញ ក្នុងនាមជាបេក្ខភាព Mr World Cambodia 2025 តំណាងឱ្យកម្ពុជាលើវេទិកាកម្មវិធីប្រកួតបុរសឯកពិភពលោក។


លោក ជា រ៉េយម៉ុន កន្លងមកធ្លាប់មានបទពិសោធចេញទៅប្រកួតក្នុងនាមតំណាងឱ្យកម្ពុជា ២លើករួចមកហើយ គឺកម្មវិធី Mister Ocean 2021 ដែលបានធ្វើឡើងនៅប្រទេសចិន ហើយបន្ទាប់មកក្នុងកម្មវិធី Mister Glam International 2022 ក្នុងនាមជា Mister Glam Cambodia 2022 និងទទួលបានពានរង្វាន់ជាច្រើនពីកម្មវិធី។
ចំពោះសមត្ថភាពនៅលើឆាកអន្តរជាតិ លោក ជា រ៉េយម៉ុន មានភាពលេចធ្លោរខ្លាំង មិនថាការប្រើប្រាស់ភាសាបរទេស និងការប្រាស្រ័យទំនាក់ទំនងជាមួយជនជាតិបរទេសនោះឡើយ។
បុរសឯករូបនេះ ធ្លាប់ជានិស្សិតបញ្ចប់ការសិក្សាបរិញ្ញាបត្រផ្នែកអប់រំ និងជាគ្រូបង្រៀនភាសាអង់គ្លេសនៅ IFL តាំងពីឆ្នាំ ២០១៦ និងបញ្ចប់ថ្នាក់ភាសាចិនកម្រិត Diploma តាំងពីឆ្នាំ ២០១០ ហើយស្ទាត់ជំនាញភាសាខ្មែរ អង់គ្លេស ចិន កាតាំង និង ជប៉ុន។
តាមរយៈការបង្ហាញខ្លួនក្នុងមានជាពិធីករ សឹងគ្រប់កម្មវិធីធំៗលើឆាកជាតិនិងអន្តរជាតិ បេក្ខភាព Mr World Cambodia 2025 រូបនេះ ក៏កំពុងទទួលបានប្រជាប្រិយភាពគួរឱ្យកត់សម្គាល់ផងដែរ ខណៈអ្នកគាំទ្រវិស័យបុរសឯកកម្ពុជា លើកឡើងថា លោកពិតជាបេក្ខភាពតំណាងប្រទេសដ៏ស័ក្តិសម ទាំងបុគ្គលិកលក្ខណៈ និងចំណេះដឹង ខណៈការប្រកួត នឹងរៀបចំធ្វើនៅចុងឆ្នាំ ២០២៥ ខាងមុខ៕



-
កីឡា៦ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៦ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
សន្តិសុខសង្គម៩ ម៉ោង agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
សន្តិសុខសង្គម១ សប្តាហ៍ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់


