Connect with us

ជីវិតកម្សាន្ដ

នាយ ក្រឹម បញ្ជាក់ច្បាស់ៗករណីសង្ស័យថាលោកនិងក្រុមកំប្លែងពាក់ព័ន្ធនឹង ស្រីពីន

បានផុស

នៅ

តារាកំប្លែងជើងចាស់ នាយ ក្រឹម អះអាងថា លោកនឹងក្រុមការងាររបស់ខ្លួនពុំមានពាក់ព័ន្ធនឹង ស្រីពីន ទេ​ ខណៈតារាកំប្លែងស្រីរូបនេះកំពុងសង្ស័យថាបានឆ្លងវីរុស ក្រោយម្ដាយបានស្លាប់ដោយសារជំងឺកូវីដ-១៩។

តាមរយៈទំព័រហ្វេសប៊ុករបស់លោក ហេង ឡុង នាយ ក្រឹម បានបញ្ជាក់ពីពេលវេលាដែលលោកនិង​ស្រីពីនរួមជាមួយម្ដាយ​បានជួបគ្នា មុនពេលនាងត្រូវបានគ្រូពេទ្យយកសំណាកទៅពិនិត្យ។

May be an image of 2 people, people standing, tree and outdoors
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាយ ក្រឹម បានឱ្យដឹងថា ក្នុងកម្មវិធីសំណើចចុងសប្ដាហ៍ដែលលោកបាទទទួលនិពន្ធ និងដឹកនាំថត លោកពិតជាបានបានហៅតារាកំប្លែងមួយចំនួនក្នុងនោះក៏មាន ស្រីពីន និងម្ដាយផងដែរ  ដែលកាលណោះគឺ​ថតនៅនឹងថ្ងៃទី ៤ ខែមីនា ឆ្នាំ ២០២១ សម្រាប់ចាក់ផ្សាយថ្ងៃអាទិត្យទី ៧ ខែឆ្នាំដដែល។

លុះដល់ថ្ងែទី៧ ខែមីនា ឆ្នាំ ២០២១ ស្រីពីនបានទទួលថត MV ឱ្យផលិតកម្មហង្សមាស ជាមួយអ្នកនាង សួស វីសា។ ក្រោយត្រឡប់មកពីថតវិញ ស្រីពីនបានប្រាប់ក្នុងគ្រុប LiNE សំណើចចុងសប្ដាហ៍ថា នាងមានអាការក្ដៅខ្លួន ហើយក្អក និងផ្ដាសាយផង។

ពេលនោះ សមាជិកក្នុងក្រុមក៏បានឆាតប្រាប់ឱ្យនាងផឹកថ្នាំ ហើយហាមកុំចេញក្រៅផ្ទះ ដើម្បីការពារក្រែងលមានបញ្ហាអ្វីកើតឡើង ហើយនាងក៏ធ្វើតាមការណែនាំរបស់មិត្តរួមក្រុម។

May be an image of 2 people

រហូតដល់ថ្ងៃទី ៨-៩ ខែមីនា ឆ្នាំ ២០២១ មានក្រុមតារាហង្សមាសផ្ទុះជំងឺកូវីដ-១៩ ហើយអ្នកនាង សួស វីសា ក៏បានធ្វើតេស្តរកមេរោគលើកទី១ តែអវិជ្ជមាន និងលើកទី២ អវិជ្ជមានម្ដងទៀត។ ទើបតែមកដល់ថ្ងៃទី ២២ ខែមីនា តារាចម្រៀងរូបនេះបានរកឃើញឆ្លងវីរុសកូវីដ-១៩។

May be an image of 1 person and indoor

នៅក្នុងការបញ្ជាក់លើបណ្ដាញសង្គមពីប្រភពដដែលបន្តថា រយៈពេលនោះដែរ ស្រីពីន បានឆាតក្នុងគ្រុបថា ម្ដាយនាងបានឈឺ ហើយនាងក៏បានយកម្ដាយទៅពេទ្យឯកជនសម្រាកមួយរយៈខ្លី។ ប៉ុន្តែក្រោយការណែនាំពី នាយ ក្រឹម នាងបានបញ្ចូនម្ដាយទៅពេទ្យរុស្ស៊ីនៅថ្ងៃទី ២០ ខែមីនា។ រយៈពេលតែ ៤ ថ្ងែប៉ុណ្ណាះ មកដល់ថ្ងៃទី ២៣ ខែមីនា ម្ដាយស្រីពីនក៏បានស្លាប់។ ចំណែក ស្រីពីន កំពុងរង់ចាំលទ្ធផលធ្វើតេស្តនៅមន្ទីរពេទ្យរុស្ស៊ីនៅឡើយ។

នាយ ក្រឹម បន្ថែមថា​ រយៈពេល ២០ ថ្ងៃហើយ លោកនិងក្រុមកំប្លែង មិនបានជួបមុខស្រីពីន នឹងម្ដាយនោះទេ។ ដូច្នេះចំពោះការសង្ស័យថាលោកបានពាក់ព័ន្ធនឹង ស្រីពីន ពុំមែនជាការពិតឡើយ។ រីឯសមាជិកក្រុមកាងារក៏គ្មានបញ្ហាសុខភាពប្រែប្រួលអ្វីដែរ ពោលគឺសុខភាពល្អធម្មតា៕

អត្ថបទ៖ សន្យា

ចុចអាន៖ មិន​ដល់​១​សប្តាហ៍​ផង​ម្តាយ​តារា​ស្រី​២​រូប​ស្លាប់​ដោយ​សារ​កូ​វីដ​-១៩

ចុចអាន៖ ដំណឹង​ល្អ​សម្រាប់​អ្នក​គាំទ្រ! លីវ ជីលី ឈរ​លេខ​រៀងទី១ ក្នុង​ឈុត​ហែល​ទឹក ចំណោម Top 10

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

ព័ត៌មានជាតិ២ ម៉ោង មុន

តោះ! មក​ស្វែង​យល់ដំណាំ​កសិកម្ម​សំខាន់ៗ​របស់​កម្ពុជា ទ្រទ្រង់កំណើន​ការ​នាំ​ចេញ

សេដ្ឋកិច្ច៣ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

Sokha Hotels

ព័ត៌មានពេញនិយម