ជីវិតកម្សាន្ដ
ឌីជេក្ដិប សង្ស័យខ្លួនមានជំងឺកូវីដ១៩ ក្រោយធ្វើដំណើរទៅទីក្រុងសៀមរាប
តារាចម្រៀងរ៉េប ឌីជេក្ដិប បាននិងកំពុងសង្ស័យខ្លួនថា មានផ្ទុកជំងឺកូវីដ១៩ ក្រោយធ្វើដំណើរទៅទីក្រុងសៀមរាប កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១។

នេះបើតាមការបង្ហោះរបស់លោក ចាន់ សំណាង ហៅឌីជេក្តិប បានឲ្យដឹងថា សូមគោរពរាយការណ៍បឋម នៅវេលាម៉ោង១៣:០០នាទីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១នេះ នៅសាលារុកោសល្យ មានករណីបុរសម្នាក់ឈ្មោះ ចាន់សំណាង ហៅឌីជេក្តិប ភេទប្រុសអាយុ ៣៣ឆ្នាំ ជាបុគ្គលិកផលិតកម្មហង្ស បានជិះPassapp ពាក់ស្លាកលេខសៀមរាប1AH-8272 របស់ឈ្មោះផុម ឆេន ភេទប្រុសអាយុ៣៣ឆ្នាំ បានចូលមកពិនិត្យសុខភាព បន្ទាប់ពីមានអាការៈក្អកហត់ អស់កម្លាំង។


លើសពីនេះ លោកក៏បានបញ្ជាក់ថា ឈ្មោះចាន់ សំណាង ហៅឌីជេក្តិបបានជិះរថយន្តផ្ទាល់ខ្លួនចូលមកដល់ក្នុងក្រុងសៀមរាប កាលពីថ្ងៃទី ១៨ ខែមីនាឆ្នាំ២០២១កន្លងទៅ ដោយស្នាក់នៅផ្ទះបងប្អូននៅចំណុចភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។ បច្ចុប្បន្នក្រុមគ្រូពេទ្យបានយករថយន្តសង្គ្រោះនាំបុរសរូបនេះ ទៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដើម្បីពិនិត្យនិងតេស្តរកកូវិដ១៩ ចំណែកអ្នករត់Passup បានស្នើរឲ្យនៅសាលាគរុកោសល្យជាបណ្តោះអាសន្ន។ សូមអស់យោបល់។


សូមរំលឹកថា នៅថ្ងៃនេះ រកឃើញអ្នកឆ្លងថ្មីចំនួន៤០នាក់ ជាសះស្បើយ៦នាក់បន្ថែមទៀត និងស្លាប់ថែមម្នាក់ទៀត ៕
អត្ថបទ៖ ផានិត
សូមចុចអាន៖ ជាប់គាំងដោយសារកូវីដ! ជាតិ សុច្ចកា ប៉ះស្នេហ៍បុរសពោះម៉ាយកូន១នៅអូស្ត្រាលី
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៨ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


