ជីវិតកម្សាន្ដ
ផន ស្រីពី កាន់ទង់ជាតិកម្ពុជាយ៉ាងស្វាហាប់ ទៅប្រកួត Miss Cosmo 2025 នៅវៀតណាម
ទីបំផុតម្ចាស់មកុដ Miss Cosmo Cambodia 2025 កញ្ញា ផន ស្រីពី បានកាន់ទង់ជាតិកម្ពុ ជាទៅចូលរួមកម្មវិធីប្រកួតសម្រស់ Miss Cosmo 2025 លើទឹកដីប្រទេសវៀតណាម នាចុងខែវិច្ឆិកា ឆ្នាំ២០២៥នេះ។

កាលពីល្ងាចថ្ងៃទី២៤ ខែវិច្ឆិកានេះ កញ្ញា ផន ស្រីពី បានទៅដល់ប្រទេសវៀតណាមហើយ ដើម្បីចូលរួមប្រកួត Miss Cosmo 2025 ក្រោយហ្វឹកហាត់ត្រៀមខ្លួនជាច្រើនខែកន្លងមកនេះ។
ក្នុងដំណើរទៅកាន់ឆាកអន្តរជាតិនេះ កញ្ញា ផន ស្រីពី ក៏ទទួលសារគាំទ្រលើកទឹកចិត្ត និងជូនពរជាច្រើនពីរៀមច្បងវិស័យបវរកញ្ញាក៏ដូចជាមហាជនអ្នកគាំទ្រជាច្រើនលើបណ្ដាញសង្គម។ តួយ៉ាងបវរកញ្ញា ហ្វីយ៉ារា និង ជូរី ល្អហួស ក៏បានផ្ដល់កម្លាំងចិត្តដល់រូបនាងផងដែរ។

ចំណែករៀមច្បង ប៉ូគីមថេង សុធីតា បានលើកឡើងថា “សល់តែរូបដែលជាអនុស្សាវរីយ៍ចាស់ៗសម្រាប់ផុស សូមជូនពរឱ្យទទួលបានជោគជ័យ និងនាំកិត្តយសជូនជាតិយើងណា Our Cosmo Queen”។
ជាមួយគ្នានោះ ក៏បានឃើញមានអ្នកគាំទ្រនិងអ្នកក្នុងវិស័យបវរកញ្ញាជាច្រើនបានទៅព្រលានយន្តហោះជូនដំណើរដោយផ្ទាល់៕ អត្ថបទ ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២៣ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២២ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


