Connect with us

ជីវិតកម្សាន្ដ

រកឃើញសពបវរកញ្ញា ហ្វីលីពីន ម្នាក់ ក្រោយត្រូវក្រុមប្រដាប់អាវុធចាប់ពង្រត់

បានផុស

នៅ

អាជ្ញាធរក្នុងតំបន់បានបញ្ជាក់ពីការរកឃើញសាកសពរបស់រាជនីសម្រស់ Acquene Arradaza ដែលបានឈ្នះការប្រលងបវរកញ្ញា Matag-ob កាលពីឆ្នាំ ២០១២ បន្ទាប់ពីនាងត្រូចាប់ពង្រត់ដោយជនប្រដាប់អាវុធមិនស្គាល់អត្តសញ្ញាណបីនាក់នោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
រូបភាព៖.msn

យោងតាមកាសែត The Manila Times សាកសពរបស់រាជនីសម្រស់រូបនេះ ត្រូវបានគេប្រទះឃើញអណ្តែតនៅឆ្នេរសមុទ្រ Leyte ប្រទេសហ្វីលីពីន។

Arradaza ត្រូវបានគេឃើញចុងក្រោយនៅព្រឹកថ្ងៃទី ៣១ ខែកក្កដានៅទីក្រុង Ormoc ជាកន្លែងដែលនាងត្រូវបានចាប់ខ្លួនដោយជនសង្ស័យ។ ប្អូនស្រីរបស់នាង Patricia បានរាយការណ៍ពីការចាប់ពង្រត់ទៅប៉ុស្តិ៍ប៉ូលីសក្រុង Ormoc នៅថ្ងៃទី ៤ ខែសីហា វេលាម៉ោងប្រហែល ៨ ព្រឹក។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច ជនសង្ស័យស្លៀកពាក់ខោជើងវែងពណ៌ខ្មៅ អាវយឺតដៃវែង និងមួកសុវត្ថិភាព បានអូសអារ៉ាដាហ្សា ចូលរថយន្តតូយ៉ូតា វីហ្គោ ពណ៌ខ្មៅ ពាក់ស្លាកលេខ ១៧៩៩ ហើយរថយន្តបានរត់គេចខ្លួនភ្លាមៗ ធ្វើដំណើរឆ្ពោះទៅកាន់កាណាកា ខណ្ឌឡីតេ។ វីដេអូ CCTV ក្រោយមកបានបញ្ជាក់ថា រថយន្តដូចគ្នានេះត្រូវបានគេឃើញធ្វើដំណើរឆ្ពោះទៅទីក្រុង Tacloban ភ្លាមៗបន្ទាប់ពីកើតហេតុ។ អាជ្ញាធរ​ជឿថា ការវាយប្រហារ​ត្រូវ​បាន​កំណត់​គោលដៅ និង​រៀបចំ​ទុកជាមុន។

Patriciaដែលជាប្អូនស្រីក៏​បាន​លាតត្រដាង​ដែរ​ថា បងស្រី​របស់​នាង​បាន​ទាក់ទង​ជាមួយ​បុរស​ម្នាក់​ឈ្មោះ Pay-ap Drilon ជា​អ្នក​ស្រុក​បារ៉ាងហ្គា​ដដែល​នៅ​ព្រឹក​ថ្ងៃ​ចាប់​ពង្រត់។ ពេល​នេះ​អាជ្ញាធរ​កំពុង​ធ្វើ​ការ​តាម​ដាន​តាម​ចាប់​ជន​ដែល​ទទួល​ខុស​ត្រូវ​លើ​ការ​ចាប់​ពង្រត់​និង​ស្លាប់​របស់​នាង៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ប៉ូលិសស៊ើបអង្កេត​ G-Dragon និង Yang Hyun Suk ក្រោមការចោទប្រកាន់ រំលោភសិទ្ធិអ្នកនិពន្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម