ជីវិតកម្សាន្ដ
ប៉ូលិសស៊ើបអង្កេត G-Dragon និង Yang Hyun Suk ក្រោមការចោទប្រកាន់ រំលោភសិទ្ធិអ្នកនិពន្ធ
ប៉ូលិសកំពុងស៊ើបអង្កេត G-Dragon សមាជិកក្រុមចម្រៀង Big Bang និងlok Yang Hyun Suk ដែលជាផលិតករប្រតិបត្តិរបស់ YG Entertainment ជុំវិញការចោទប្រកាន់ពីបទរំលោភសិទ្ធិអ្នកនិពន្ធ។ នេះបើយយោងតាមការចុះផ្សាយពីទីភ្នាកងារកម្សាន្ត allkpop នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ ២០២៥។

យោងតាមប៉ូលិសកាលពីថ្ងៃទី ១២ ខែសីហា ស្ថានីយ៍ប៉ូលiស Mapo នៅទីក្រុងសេអ៊ូល បានបើកការស៊ើបអង្កេតបន្ទាប់ពីទទួលបានពាក្យបណ្តឹងពីអ្នកនិពន្ធម្នាក់ឈ្មោះកាត់ថា A ក្នុងខែវិច្ឆិកា ឆ្នាំ ២០២៤។
ពាក្យបណ្តឹងនោះបានរាយការណ៍ថា YG បានចម្លងបទចម្រៀងដែលផលិតដោយ A ដោយគ្មានការយល់ព្រម បន្ទាប់មកផលិត និងចែកចាយវាជាកំណត់ត្រា ដោយបំពានលើសិទ្ធិអ្នកនិពន្ធ។ បន្ទាប់ពីទទួលបានពាក្យបណ្ដឹង ប៉ូលិសបានសាកសួរមនុស្សមួយចំនួនដែលពាក់ព័ន្ធ និងធ្វើប្រតិបត្តិការស្រាវជ្រាវ និងរឹបអូសបានចំនួន ២ លើក ក្នុងនោះមានម្នាក់នៅទីស្នាក់ការរបស់ YG ។ មន្ត្រីប៉ូលិសម្នាក់បាននិយាយថា បច្ចុប្បន្នការស៊ើបអង្កេតកំពុងបន្តយ៉ាងតឹងរ៉ឺងបំផុត៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ក្រុមចម្រៀង K-POP មកកម្ពុជាលើកដំបូង ទាំងសប្បាយរីករាយ និងបង្ហាញស្ទីលរាំនៅ Walk Street មិនភ័យខ្លាច
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


