Connect with us

ជីវិតកម្សាន្ដ

អតីតយោធាខ្មែរក្រហម រៀបរាប់ទាំងអួលដើមក ក្នុងកម្មវិធី “មាតុភូមិខ្ញុំ”

បានផុស

នៅ

សាក្សីរស់ ធ្លាប់ហែលឆ្លងភ្លើងសង្គ្រាមស៊ីវិលនៅកម្ពុជា បានចូលរួមជាមួយកម្មវិធី “មាតុភូមិខ្ញុំ” របស់កម្ពុជាថ្មី រំឮកទៅដល់អតីតកាលដ៏ខ្មៅងងឹតក្នុង​សង្គ្រាមប្រល័យពូជសាសន៍ដ៏ជូរចត់ ដើម្បីឲ្យក្មេងជំនាន់ក្រោយកាន់តែយល់ច្បាស់។

មាតុភូមិខ្ញុំ ជាកម្មវិធីរំឮកគុណអតីតយុទ្ធជនបានពលីញើសស្រស់ ឈាមស្រស់​ក្នុង​បុព្វហេតុជាតិ ដើម្បី​នាំ​សន្តិភាព​ជូន​ពលរដ្ឋខ្មែរមក​ទល់​នឹងបច្ចុប្បន្ន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ជំនួបជាមួយ​ក្រុម​ការងារ “មាតុភូមិខ្ញុំ” បុរសចំណាស់វ័យជាង ៦០ឆ្នាំ ឈ្មោះ ជន រះ ដែល​ជាអតីតកងទ័ព​ខ្មែរ​ក្រហម​ បាន​រៀប​រាប់​ទាំង​ក្តុកក្តួលពាក់ព័ន្ធ​អតីតកាលរបស់ខ្លួន ដោយអះអាង ការ​ចូល​រួម​ធ្វើ​បដិវត្តន៍ជាមួយ​កង​ទ័ព​ខ្មែរ​ក្រហម មិន​មែន​ដើម្បី​សម្លាប់រង្គាល​ដូច​អ្វី​ដែល​កើតមាន​ឡើង​នោះទេ ចេតនា​តែ​មួយ​គត់ គឺ​រំដោះ​ជាតិ​ចេញពី​ពួក​អាណានិគមអាមេរិក និងស្វែង​រកសុខសន្តិភាព​ជូនជាតិ។

ជាមួយទឹកមុខរលីងរលោង សម្លឹង​ទៅ​មើលស្នាមរបួសស្ទើរពេញរាងកាយ ជន រះ បង្ហើបថា “បើដឹងថាខ្មែរក្រហមសម្លាប់ពលរដ្ឋស្លូតត្រង់បែបនេះ ខ្ញុំក៏មិនចូលរួមធ្វើបដិវត្តន៍ដែរ”។

ក្រឡេកទៅមើលអតីតខ្មែរក្រហមនៅស្រុកអង្លង់វែង លោក ពៅ សាន ខណៈបច្ចុប្បន្នជាមន្ត្រីអប់រំចូលនិវត្តន៍មួយរូប ដូចជាកំពុង​រស់នៅ​យ៉ាង​មានសេចក្តីសុខជាមួយ​ជីវិតសាមញ្ញារបស់ខ្លួន ខណៈត្រឹម​ផ្ទះ​ឈើ​ប្រក់ក្បឿងមួយខ្នងតូច​ ហាក់​កក​ក្តៅគ្រប់គ្រាន់សម្រាប់ក្រុមគ្រួសារ​លោក ដោយថែមទាំង​បង្ហើបប្រាប់ថា “បើគ្មានសន្តិភាពទេ ខ្ញុំមិនមាន​ជីវិតដ៏អស្ចារ្យដូចពេលឡើយ”។

លោកថា ជីវិតលោកក្នុងសង្គ្រាមជាច្រើនឆ្នាំ បាន​ជួប​រឿង​រ៉ាវជូរចត់ជាច្រើនដែលក្មេងៗបច្ចុប្បន្នមិន​ធ្លាប់ហែលឆ្លង ឬស្ទើរតែមិនជឿអ្វីដែលបាន​កើតឡើង។

“ចាប់តាំងពីឆ្នាំ ១៩៨០ ដល់ឆ្នាំ ១៩៩០ ជិត១០ឆ្នាំ ខ្ញុំរស់នៅតែក្នុង​ព្រៃនៅមណ្ឌលគីរី ហូបក្តួច ហូបដំឡូងដើម្បី​រស់ មិនធ្លាប់ស្គាល់​រសជាតិបាយមួយពេល។” នេះជាសម្តីរបស់ ពៅ សាន អតីតខ្មែរក្រហមវ័យជាង ៦០ឆ្នាំ។ នៅមានរឿងរ៉ាវជាច្រើនទៀត ដែលបាន​កប់ទុកក្នុង​អារម្មណ៍​អតីតយុទ្ធជន​ស្នេហាជាតិកម្ពុជា ដែលទាំង​នេះ នឹង​បង្ហាញ​នៅក្នុង​កម្មវិធី “មាតុភូមិខ្ញុំ” របស់កម្ពុជាថ្មី នាពេលឆាប់ៗខាងមុខនេះ
លើគេហទំព័រ: កម្ពុជាថ្មី
ផេកហ្វេសបុកផ្លូវការ: Kampucheathmey
ផេកហ្វេសបុក : មាតុភូមិខ្ញុំ
ក៏ដូចជា Channel YouTube របស់គេហទំព័រកម្ពុជាថ្មីតែម្តង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម