ជីវិតកម្សាន្ដ
ជំងឺបានធូរស្រាល ! ឌីជេ ក្តិប ខំប្រឹងច្រៀងរៀបរាប់ដើម្បីអរគុណគ្រូពេទ្យ
ភ្នំពេញ ៖ តារាចម្រៀងរ៉េបលោក ចាន់ សំណាងហៅឌីជេ ក្តិប បន្ទាប់ពីចូលសម្រាកព្យាបាលជំងឺច្រើន ថ្ងៃមកនោះ ពេលនេះអាការៈជំងឺលោកបានធូរស្រាលខ្លះហើយ។នេះបើយោងតាមការបញ្ជាក់ឲ្យដឹងពី សាមីខ្លួន។
ឌីជេ ក្តិប បានបង្ហោះរូបភាពដោយទឹកមុខស្រស់ថ្លាថា” អរុណសួស្តីបងប្អូនខ្ញុំសង្ហាជាងមុនទេអរគុណបងប្អូនសម្រាប់ក្តីបារម្ភរួមនឹងអរគុណដល់លោក គ្រូអ្នកគ្រូពេទ្យទាំងអស់ដែលបានមើលថែខ្ញុំបាទផងដែរ។ ខ្ញុំធូរច្រើនហើយបងប្អូនអរគុណអ្នកជួយគ្រប់គ្នា។
ទន្ទឹមគ្នានៃការបញ្ជាក់ខាងលើនេះដែរឌីជេ ក្តិប ក៏ស្រាប់តែបានបង្ហើរសំនៀងច្រៀងរៀបរាប់ពីការដឹងគុណចំពោះក្រុមគ្រូពេទ្យទាំងអស់ផងដែរពិសេសគ្រូពេទ្យដែលកំពុងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។
ក្រៅពីនេះ លោកក៏បានធ្វើការអំពាវនាវឲ្យប្រជាពលរដ្ឋទូទាំងប្រទេសត្រូវតែមានការប្រុងប្រយ័ត្នជំងឺដ៏កាចសាហាវកូវីដ-១៩និងអនុវត្តន៍វិធានការណែ នាំ ៣កុំ ៣ការពារ។
គួររម្លឹកថា កាលពីថ្មីៗកន្លងទៅនេះមានការសង្ស័យនិងចុះផ្សាយដោយដកស្រង់សំណេររបស់ឌីជេ កណ្តុរ ដែលបានលើកឡើងថា ឌីជេ ក្តិប បានឆ្លងជំងឺកូវីដ-១៩ក្រោយពេលធ្វើដំណើរទៅដល់ខេត្តសៀមរាប ប៉ុន្តែដំណឹងនេះត្រូវបានឌីជេ ក្តិប បានចេញ មុខបញ្ជាក់ថាខ្លួនមិនទាន់រកឃើញវិជ្ជមានកូវីដ- ១ ៩ទេ។

កាលនោះតារាចម្រៀងរ៉េបឌីជេ ក្តិប បានរៀបរាប់ថា “ខ្ញុំនៅមិនទាន់មានកូវិដនៅឡើយទេបងប្អូន។អរគុណបងប្អូនគ្រប់គ្នាដែលបារម្ភ។ខ្ញុំយកសំណាក២ដ ងហើយតែមិនទាន់មានកូវីដទេគ្រាតែសុខភាពខ្ញុំមានការរលាកសួតផងអីផងប៉ុន្តែក៏នៅមិនដឹងច្បាស់ដែរបងប្អូនឥឡូវកំពុងសម្រាកព្យាបាលតាមដានសុខភាពសិន”៕
ដោយ ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


