ព័ត៌មានជាតិ
សុខ ពិសី ចូលរួមថវិកា២ពាន់ដុល្លារ ក្នុងឱកាសខួបទី១៥៨ទិវាពិភពលោកកាកបាទក្រហម
កំពូលតារាចម្រៀងសំនៀងផ្អែម សុខ ពិសី បានប្រកាសចូលរួមឧបត្ថម្ភថវិកាចំនួន២ពាន់ដុល្លារ ក្នុងឱកាសខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២១។
តារាស្រីកញ្ញា សុខ ពិសី និងជាអគ្គនាយិកា TealiveCambodia 310 បានបញ្ជាក់ថា ”ដើម្បីចូលរួមចំណែកក្នុងកិច្ចការងារជួយសង្គម នាងសូមចូលរួមឧបត្ថម្ភថវិកាចំនួន២០០០ដុល្លារ ក្នុងឱកាសខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២១។

នាងបន្តទៀតថា កាកបាទក្រហមកម្ពុជា បានធ្វើសកម្មភាពមនុស្សធម៌សង្គ្រោះប្រជាពលរដ្ឋខ្មែរដែលកំពុងជួបគ្រោះធម្មជាតិ ជីវភាពខ្វះខាត ជាពិសេស បន្តផ្តល់សេវាកម្មមនុស្សធម៌ ប្រយុទ្ធនឹងជំងឺកូវីដ-១ ៩។
តាមការកត់សម្គាល់ កំពូលតារាចម្រៀង សុខ ពិសីជាបន្តបន្ទាប់ នាងតែងតែចូលរួមចំណែកក្នុងសកម្មភាពមនុស្សធម៌ជួយសង្គមជាច្រើន ដែលសកម្មភាពនេះ តែងទទួលបានការគាំទ្រ និងសរសើរពីមហាជនផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា


-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១២ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


