ជីវិតកម្សាន្ដ
ល្បីរឿងប្តូរបាកូដទំនិញ! ជា វណ្ណារិទ្ធ ណែនាំឱ្យកត់សម្គាល់ម៉ាក និងសុំម្ចាស់អាជីកម្ម កុំអត្មានិយមបន្លំខ្មែរដូចគ្នា
ក្រោយល្បីរឿងផលិតផលថៃ ចាប់ផ្តេីមប្តូរបាកូដប្រទេស ដោយដាក់បាកូដប្រទេសផ្សេងជំនួសនោះ លោក ជា វណ្ណារិទ្ធ តារាសម្តែង និងជាពិធីករប្រុសឆ្នើមកម្ពុជា បានចេញសារដាស់តឿនដល់ពលរដ្ឋខ្មែរឱ្យមានការប្រុងប្រយ័ត្ន និងរៀនកត់សម្គាល់ម៉ាកផលិតផលដែលមានដើមកំណើតពីអ្នកជិតខាងដ៏អាក្រក់មួយនោះផង។ សារដាស់តឿននេះ ធ្វើឡើងក្នុងគោលបំណងធំ ២ ពោលគឺដើម្បីជៀសវាងការជំរុញសេដ្ឋកិច្ចថៃដោយប្រយោលផង និងដើម្បីសុវត្ថិភាពចំពោះសុខភាពផង។

តាមរយៈសារពីទំព័រហ្វេសប៊ុកផ្លូវការ លោក ជា វណ្ណារិទ្ធ ដាស់តឿនថា “ផលិតផលសៀមចាប់ផ្តេីមប្តូរបាកូដប្រទេសផ្សេងបណ្តេីរៗហេីយ សង្ឃឹមបងប្អូនយេីងមិនភ្លេចពីការឈឺចាប់ និងការមេីលងាយពីពួកថោកទាបឈ្លានពានអស់នោះ យេីងត្រូវតែរួមគ្នាគិត រួមធ្វេី រួមគាំទ្រផលិតផលជាតិ”។
ដ្បិតមិនបានបញ្ជាក់លម្អិតពីម៉ាកផលិតផលដែលប្តូរបាកូដ ប៉ុន្តែតាមរយៈខ្លឹមសារខាងលើនេះ មានសាធារណជនជាច្រើន បានចូលមកទម្លាយរឿងរ៉ាវដែលខ្លួនចាញ់បោកបាកូដប្រទេសស្រដៀងៗគ្នា ខណៈមានគណនីមួយបានបង្ហាញផលិតផលសម្រស់មួយប្រទេស ដែលប្រើបាកូដកម្ពុជា 844 តែការណែនាំជាភាសាថៃ និងអង់គ្លេសទៅវិញ។

ដោយមើលឃើញភាពអាត្មានិយម តាមរយៈសកម្មភាពបោកបន្លំខ្មែរគ្នានេះ លោក ជា វណ្ណារិទ្ធ ក៏ទទូចសុំទៅកាន់ម្ចាស់អជីវកម្ម និងអ្នកពាក់ព័ន្ធនានា កុំដើម្បីតែប្រយោជន៍មួយពេល ក្បត់នឹងឧត្តមគតិជាតិខ្លួនឯង ពោល កុំដាក់បាកូដខ្មែរតែរោងចក្រផលិតនៅថៃ។ លោកសង្ឃឹមថា ពលរដ្ឋខ្មែរគ្រប់រូបក៏មិនខុសពីលោក មិនត្រូវភ្លេចការឈឺចាប់ និងការមេីលងាយពីសំណាក់ចោរឈ្លានពានទាំងអស់នោះឡើយ ហើយត្រូវតែរួមគ្នាគិត រួមធ្វេី រួមគាំទ្រផលិតផលជាតិ៕

-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៥ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា៧ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


