ព័ត៌មានអន្ដរជាតិ
អ្នកនាំពាក្យកងទ័ព៖ ប្រទេសមីយ៉ាន់ម៉ា កំពុងវិលត្រឡប់មករកភាពប្រក្រតីវិញ
អ្នកនាំពាក្យកងទ័ពមីយ៉ាន់ម៉ាលោកឧត្តមសេនីយ៍ Zaw Min Tun បានប្រាប់សន្និសីទសារព័ត៌មាននៅរដ្ឋធានីណៃពិដោថា ប្រទេសនេះកំពុងវិលត្រឡប់មករកភាពប្រក្រតីវិញហើយ ខណៈក្រសួងនិងធនាគារនានា នឹងចាប់ផ្តើមប្រតិបត្តិការពេញលេញឡើងវិញក្នុងពេលឆាប់ៗ។
លោក Zaw Min Tun បាននិយាយថា “មូលហេតុនៃការកាត់បន្ថយបាតុកម្ម គឺដោយសារតែកិច្ចសហប្រតិបត្តិការរបស់ប្រជាជនដែលចង់បានសន្តិភាព ដែលយើងឲ្យតម្លៃ។ យើងស្នើសុំឲ្យប្រជាជនសហការជាមួយកងកម្លាំងសន្តិសុខ និងជួយពួកគេ”។
លោកនិយាយថា យោធាបានកត់ត្រាការស្លាប់ចំនួន២៤៨នាក់ ហើយបានបដិសេធថា អាវុធស្វ័យប្រវត្តិមិនត្រូវបានប្រើទេ។ លោកបន្តថា ប៉ូលិសចំនួន១៦នាក់ ក៏ត្រូវបានសម្លាប់ផងដែរ។
ការអះអាងនេះ បានកើតឡើងបន្ទាប់ពី ស្ថានីយ៍ទូរទស្សន៍ Myawaddy ដែលគ្រប់គ្រងដោយយោធាបានផ្សាយកាលពីថ្ងៃសុក្រថា មនុស្សចំនួន១៩នាក់ ត្រូវបានកាត់ទោសប្រហារជីវិតនៅក្នុងប្រទេសមីយ៉ាន់ម៉ា ពាក់ព័ន្ធការសម្លាប់សហការីរបស់មេបញ្ជាការកងទ័ពម្នាក់។
វាជាការកាត់ទោសប្រហារជីវិតលើកដំបូងដែលត្រូវបានប្រកាសជាសាធារណៈ ចាប់តាំងពីរដ្ឋប្រហារថ្ងៃទី០១ខែកុម្ភៈ និងការបង្ក្រាបទៅលើក្រុមបាតុករ។
របាយការណ៍បាននិយាយថា ការសម្លាប់បានកើតឡើងកាលពីថ្ងៃទី២៧ខែមីនា នៅក្នុងខណ្ឌ North Okkalapa នៃទីក្រុងយ៉ាំងហ្គោន។ ច្បាប់អាជ្ញាសឹក ត្រូវបានប្រកាសនៅទីនោះ ដែលនេះដែលជាហេតុអនុញ្ញាតឲ្យតុលាការ ប្រកាសការកាត់ទោសបាន៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ CNN
ចុចអាន៖ មីយ៉ាន់ម៉ា កាត់ទោសប្រហារជីវិតមនុស្ស១៩នាក់ ពាក់ព័ន្ធការសម្លាប់សហការីកងទ័ព
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២១ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


