Connect with us

ព័ត៌មានអន្ដរជាតិ

ផែថងថាន ថា ភឿថៃ នឹងក្លាយជាបក្សប្រឆាំង ត ពូជ

បានផុស

នៅ

យោងតាម Thai PBS អតីតនាយករដ្ឋមន្ត្រី និងជាមេដឹកនាំគណបក្សភឿថៃ លោកស្រី​ ផែថងថាន ស៊ីណាវ៉ាត្រ  ​នៅថ្ងៃទី​៧ ​ខែតុលា ​ឆ្នាំ​២០២៥ បានប្រកាសថា ខ្លួនប្តេជ្ញាថាមិនបោះបង់ចោលភឿថៃ ហើយត្រៀមខ្លួនប្រយុទ្ធដោយប្រែទៅជាបក្សប្រឆាំងតពូជទៅរហូត។

លោកស្រី​ ផែថងថាន ស៊ីណាវ៉ាត្រ (រូបភាព៖thethaiger)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកាសរបស់កូនស្រីពៅលោកថាក់ស៊ីន បានធ្វើឡើងតាមរយៈគណនីហ្វេសបុកផ្ទាល់ខ្លួនថា «កន្លែងនេះលើសពីគណបក្សនយោបាយ នេះជាផ្ទះរបស់គណបក្សភឿថៃ ក៏ជាផ្ទះរបស់ប្រជាជនភឿថៃ ពួកយើងនឹងមិនបោះបង់ចោលគ្នាឡើយ។ ខ្ញុំត្រៀមខ្លួនហើយ! គណបក្សភឿថៃក៏បានត្រៀមរួចរាល់ហើយដូចគ្នា»។

យ៉ាងណាមិញ នៅថ្ងៃដដែលនោះ ​ ផែថងថាន បានប្រកាសថា គណបក្សបានជ្រើសរើសបេក្ខជននាយករដ្ឋមន្ត្រីរបស់ពួកគេសម្រាប់ការបោះឆ្នោតសកលនាពេលខាងមុខ​រួច​រាល់​ហើយ ប៉ុន្តែ​បេក្ខជន​នោះ​​មិនមែន​ជា​អ្នក​មក​ពី​ត្រកូលស៊ីណាវ៉ាត្រ​ទៀតឡើយ។

មិនតែប៉ុណ្ណោះ អតីតនាយករដ្ឋមន្ត្រីថៃរូបនេះ​ក៏​បាន​បញ្ជាក់​ដែរ​ថា ថ្វីបើឪពុកនាងគឺលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ ដែលជាស្ថាបនិក​គណបក្ស​កំពុង​ជាប់​ពន្ធនាគារ ជា​ករណី​ផ្តើម​ចេញ​ពី​រដ្ឋ​ប្រហារ ដោយក្នុងនោះមាន​ពាក្យ​ចចាម​អារ៉ាម​ថា បក្ស​ភឿថៃ​ដល់​ទី​បញ្ចប់ ឬមួយស្លាប់ នោះ​ប្រាកដ​ជា​ត្រូវ​ផុត​ពូជហើយ។

ប៉ុន្តែកូនលោកថាក់ស៊ីន បែរជាអះអាងក្ដែងៗថា បើ​បក្ស​ភឿ​ថៃ​ផុត​ពូជ​ទៅ នោះ​វា​ផុត​ពូជ​យូរ​ហើយ! គណបក្ស​នេះ​បាន​ទទួល​រង​រដ្ឋប្រហារ​ពីរ​លើក​រួច​មក​ហើយ។ ជាពិសេស សមាជិក​គណៈកម្មាធិការ​ប្រតិបត្តិ​របស់​ខ្លួនជិត ២០០​នាក់​ត្រូវ​បាន​ដក​សិទ្ធិ និង​ប្រាំមួយ​នាក់​ទៀត​បាន​ជាប់​ឆ្នោត​ជា​នាយក​រដ្ឋមន្ត្រី។

ដោយឡែក នាយករដ្ឋមន្ត្រីបច្ចុប្បន្ន លោក Anutin Charnvirakul នៃគណបក្ស Bhumjaithai បាន​ដឹកនាំរដ្ឋាភិបាលភាគតិច មុន​ការបោះឆ្នោតថ្មីត្រូវបានប្រារព្ធឡើង។ លោក​ត្រូវបានគេរំពឹងថានឹងរំលាយសភានៅដើមឆ្នាំ​២០២៦ ដោយការបោះឆ្នោតទំនងជានឹងប្រព្រឹត្តទៅនៅខែមីនា ឬខែមេសាឆ្នាំក្រោយ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ផែថងថាន ប្រកាស​ថា ត្រកូល​ស៊ីណាវ៉ាត្រ នឹង​មិន​ឈរ​ឈ្មោះ​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​ក្នុង​ការ​បោះឆ្នោត​លើក​ក្រោយ​ទេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម